BMW ចេញរថយន្តល្បឿនលឿន និងកម្លាំងខ្លាំងបំផុតនៃត្រកូល iX មានកម្លាំងរហូតដល់ ៦១០សេះ ​

[ទីផ្សារបរទេស] កាល​ពី​ឆ្នាំ​មុន BMW បាន​ដាក់​បង្ហាញរថយន្ត iX ជា​​ម៉ូឌែលប្រើប្រាស់នូវបច្ចេកវិទ្យា​ថ្មី​របស់​ពួកគេ ប៉ុន្តែ​រថយន្តអគ្គិសនីសុទ្ធ SAV ​បាន​អវត្តមាននៃម៉ូឌែលចេញពីនាយកដ្ឋាន BMW M GmbH។ ការផ្លាស់ប្តូរថ្ងៃនេះជាមួយនឹងការបង្ហាញចេញនូវម៉ូឌែលថ្មី iX M60 ដែលជាម៉ូឌែលក្នុងត្រកូល iX លឿនបំផុត និងខ្លាំងបំផុត ជាមួយកម្លាំងរហូតដល់ ៦១០ សេះ។

iX ប្រហែលជាមិនមែនជារថយន្តអគ្គិសនីម៉ាកM ដំបូងទេ ប៉ុន្តែជារថយន្តដំបូងគេដែលផ្អែកលើស្ថាបត្យកម្មម៉ូឌុលអនាគតថ្មីរបស់ក្រុមហ៊ុន BMW Group ដែលរួមបញ្ចូលបច្ចេវិទ្យាចុងក្រោយបំផុត។ វាក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីតួរគ្រោងអាលុយមីញ៉ូម និងគម្របខាងមុខផលិតឡើងពី carbon fibre-reinforced plastic។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយមើលឃើញ មានតែលក្ខណៈតិចតួចប៉ុណ្ណោះដែលធ្វើឲ្យម៉ូដែលនេះខុសគ្នាពីប្រភេទ Lesser។ ទាំងនេះរួមមានស្លាកសញ្ញា M60 នៅលើទ្វារខាងក្រោយ, ថាសកង់ទំហំ ២១ អ៊ីញ ប្រភេទ Aero Bi-color Wheels ឬទំហំ ២២ អ៊ីញ និងកញ្ចប់ខាងក្រៅប្រភេទ BMW Individual Titanium Bronze ។

សំខាន់ជាងទៅទៀត ថាមពលអគ្គិសនីដំណើរការ ៦ដំណាក់កាលជាមួយនឹងអាំងវឺរទ័រនៃម៉ូទ័រអគ្គិសនី២របស់ M-specific ដែលមានកម្លាំងរួមគ្នារហូតដល់ ៦១០ សេះ នៅពេលដែល​ Sport Mode ត្រួវបានភ្ជាប់ ស្តង់ដារកម្លាំងកើន ៥៣៣ សេះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាការកើនឡើងជាង ៤៩៦ សេះ នៃម៉ូទ័រភ្លោះរបស់ xDrive50 ដែលធ្លាប់ជា iX ដែលមានថាមពលខ្លាំងបំផុតរហូតមកដល់បច្ចុប្បន្ន។

លើសពីនេះទៅទៀត​ iX M60 ស៊េរីថ្មី រួមបញ្ចូលកម្លាំងរមួលពី ១,០១៥ ញូតុនម៉ែត្រ ដល់ ១,១០០ ញូតុនម៉ែត្រ នៅពេលដែល Launch Control បានភ្ជាប់ ដោយអាចបង្កើនល្បឿនពី ០ ដល់ ១០០គីឡូម៉ែត្រ ត្រឺមរយៈពេល ៣,៦វិនាទី និងល្បឿនលឿនបំផុត ២៥០ គីឡូម៉ែត្រ/ម៉ោង។ កញ្ចប់អាគុយលីចូមអ៊ីយ៉ុងមានទំហំ ១០៦,៣ គីឡូវ៉ាត់ម៉ោង ដូចនៅក្នុងប្រភេទ​ Lesser ដោយផ្តល់ដល់ទៅ ៤៥០ គីឡូម៉ែត្រ នៃចម្ងាយបើកបរនេះចេញពីស្ថាប័ន EPA របស់ BMW ។

សម្រាប់ប្រព័ន្ធ suspension រួមមាន Double-wishbone នៅប៉ុងខាងមុខ និងប៉ុងខាងក្រោយ រួមជាមួយ Adaptive dual-axle air suspension បន្ថែមជាមួយ Adjustable Dampers ដែលអាចលៃតម្រូវតាមអេឡិចត្រូនិក និងការគ្រប់គ្រងកម្រិតដោយស្វ័យប្រវត្តិ។ វាត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធ Integral Active Steering និង M Sport Brakes ដែលជួយបង្កើនថាមពលនៃការបើកបរផងដែរ។

ជាមួយម៉ូឌែល iX M60 វាត្រូវបានបញ្ចូលគ្នាយ៉ាងល្អបំផុតទាំង៣ ក្នុងលោកជាមួយ BMW i , BMW X, និង BMW M GmbH ដែលបានភ្ជាប់មកជាមួយនៃមុខងារស្តង់ដារដ៏ច្រើន។ ក្នុងនោះរួមមានប្រព័ន្ធជំនួយអ្នកបើកបរដូចជា Sport Package, ចង្កៀងមុខ BMW Laser Light , ដំពូលបើកបែប Panoramic Sky Lounge LED, មុខងារ Live Cockpit Professional ជំនាន់ចុងក្រោយរបស់ BMW កុងទ័រកោងទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៤,៩​​ អ៊ីញ, មុខងារបញ្ជាដោយសំឡេង, ឧបករណ៍បំពងសំឡេង ៣០​ចំនុច ម៉ាក Bowers & Wilkins Diamond, ម៉ាស៊ីនត្រជាក់អូតូ ៤តំបន់, កៅអីពូកស្រោបដោយស្បែក perforated, កៅអីខាងមុខមុខងារ ក្តៅ/ត្រជាក់ Active Seat Ventilation ។

រថយន្ត BMW iX M60 គ្រោងនឹងដាក់បង្ហាញនៅក្នុង CES ២០២២ ប៉ុន្តែគួរអោយសោកស្តាយដោយ BMW បានដកខ្លួនចេញ។ រថយន្តអគ្គិសនីដែលមានសមត្ថភាពបំផុតមានតម្លៃចេញពីរោងចក្រ (MSPR) ចាប់ពី ១០៥,១០០ ដុល្លារ​ បូកនឹង ៩៩៥ ដុល្លារ​ សម្រាប់ថ្លៃដឹកជញ្ចូន ហើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងបញ្ចេញនៅខែមិថុនា ឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម