BMW និង Rolls-Royce លក់ឡានតិចជាងមុន តែរកលុយបានច្រើនជាងមុន

ក្រុមហ៊ុន BMW Group បាននិយាយថា តម្រូវការរថយន្ត Rolls-Royce, BMW, និង Mini បានហក់ឡើងខ្លាំងជាងឆ្នាំមុន បើទោះបីជាមានបញ្ហាផ្គត់ផ្គង់កើនឡើងកាន់តែធ្ងន់ធ្ងរ ដោយសារសង្រ្គាមនៅអ៊ុយក្រែន និង ជំងឺរាតត្បាតកូវីដ១៩ ក្តី។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន BMW Group បានសរសើរដល់រថយន្តអគ្គិសនីថ្មីរបស់ខ្លួន ដូចជា BMW iX និង Mini Cooper Electric ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ១ របស់ខ្លួន BMW Group បានរាយការណ៍ថា ១៥% នៃយានជំនិះដែលបានចែកចាយនៅឆ្នាំនេះ គឺជាប្រភេទអគ្គិសនី កើនឡើងពី ១១% កាលពីឆ្នាំមុន។ វា​មិន​ដូច​ជា​តួ​លេខ​ដ៏​ធំ​នោះ​ទេ ប៉ុន្តែ​បើមើលឲ្យមែនទែនទៅ តួលេខនោះស្មើនឹងជិត ៦០០ ០០០គ្រឿងឯណោះ។

ទោះជាយ៉ាងណាក៏ដោយ វានៅតែមានចំនួនតិចជាងតួលេខដែលក្រុមហ៊ុន BMW Group បានចែកចាយកាលពីឆ្នាំមុន។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២១ រថយន្តចំនួន ៦៣៦ ៦០៦គ្រឿង ត្រូវបានចែកចាយ បើធៀបនឹង ៥៩៦ ៩០៧គ្រឿង ពោលគឺធ្លាក់ចុះ ៦,២% ។

យ៉ាងណាមិញ ក្រុមហ៊ុន BMW Group អាចរកបានប្រាក់ច្រើនជាងឆ្នាំមុន ជាមួយនឹងប្រាក់ចំណេញ ១២,៨ លានដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម