[ទីផ្សារបរទេស] រថយន្ត BMW i3 បានបិទបញ្ចប់ការផលិតជាមួយប្រភេទពិសេសចំនួន ១៨គ្រឿង ដែលនឹងប្រើប្រាស់ដោយក្រុមហ៊ុនជួលរថយន្ត CarVia ដែលស្ថិតនៅប្រទេសអាល្លឺម៉ង់។
រថយន្ត BMW i3 សរុបជាង ២៥ម៉ឺនគ្រឿង ត្រូវបានផលិតក្នុងអំឡុងពេលដែលការផលិតបើកដំណើរការ ហើយនៅថ្ងៃទី២ ខែសីហា រថយន្តចំនួន ១៨គ្រឿង ចុងក្រោយត្រូវបានប្រគល់ជូនក្រុមហ៊ុន CarVia ដោយរថយន្តទាំងមានប្រើប្រាស់ពណ៌ Galvanic Gold យ៉ាងពិសេស។
ការចុះផ្សាយរបស់ Bimmer បានឲ្យដឹងថារថយន្តទាំងនេះនឹងមានជួលឲ្យជិះតាមរយៈក្រុមហ៊ុន CarVia ក្នុងតម្លៃប្រមាណ ៤១ដុល្លារ ក្នុងមួយថ្ងៃ។
ការដឹកជញ្ជូនរថយន្ត BMW i3 ទាំងនេះ គឺក្រោយពី BMW បានអបអរសាទរដល់ខួបទី៩ឆ្នាំនៃការផលិតរថយន្ត BMW i3 ជាមួយការប្រកាសចេញប្រភេទពិសេសឈ្មោះថា Home Run Edition ដែលមានផលិតត្រឹម ១០គ្រឿងប៉ុណ្ណោះ៕