[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បញ្ចេញរូបភាព Teaser ផ្លូវការចុងក្រោយបំផុតរបស់រថយន្ត BMW M4 CSL ថ្មី ដែលគ្រោងនឹងបង្ហាញខ្លួននៅ Concorso d’Eleganza Villa d’Este ក្នុងទីក្រុង Cernobbio ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែឧសភា ឆ្នាំ ២០២២។
តាមរូបភាព teaser បានបង្ហាញពីចង្កៀងមុខ-ក្រោយដែលរចនាឡើងវិញថ្មីរបស់ BMW M4 CSL ហើយមានព័ត៌មានលម្អិតនៃការតុបតែងមួយចំនួនទៀតផងដែរ។
ក្រឡេកទៅមើលការបើកបរសាកល្បងរបស់ BMW M4 CSL យើងអាចឃើញការរចនាកាន់តែច្បាស់។ ជាទូទៅត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាន M4 មើលទៅកាន់តែមានភាពទាក់ទាញ។ តួខ្លួនត្រូវបានបំពាក់ដោយកាងពិសេសជុំវិញ spoiler ដ៏ធំដែលលាតសន្ធឹងពីគម្របខាងក្រោយ បំពង់ស៊ីមាំងចំនួនពីរទាំងសងខាងជាដើម។
ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត BMW M4 CSL ត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ ទំហំ ៦ស៊ីឡាំង ដែលអាចផលិតកម្លាំងបានជាង ៥៥០ សេះ និងភ្ជាប់ជាមួយប្រអប់លេខអូតូ។
សម្រាប់រថយន្ត BMW M4 CSL នឹងក្លាយជាម៉ូដែល special edition ដែលផលិតក្នុងចំនួនមានកំណត់ ត្រឹមតែ ១ ០០០ គ្រឿងប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិត សូមរង់ចាំតាមដានទាំងអស់គ្នា៕