[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW ប្រចាំនៅទីផ្សារប្រទេសចិនបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BMW X3 ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងចេញលក់នៅត្រីមាសទី ២ ឆ្នាំ ២០២៤ ខណៈតម្លៃមិនទាន់បង្ហាញ ។
BMW X3 ជំនាន់ទី ៤ នេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេឬ xDrive 4WD ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម វែងជាងមុនដល់ទៅ ១១០ ម.ម ខណៈទទឹង ១៩២០ មម ដោតការរចនានៃ X3 របស់ចិនគឺដូចគ្នាបេះបិទទៅនឹងម៉ូដែលសកលដែលមានប៉ាណាឲ្យឈ្មោះថា Kidney grille ធ្វើពីអាលុយម៉ីញូម ចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រជាដើម ។
ចំពោះនៅផ្នែកខាងក្នុង រួមបញ្ចូលទាំងអេក្រង់កោង BMW ទំហំធំប្រភេទភ្លោះ ជាពិសេសបំពាក់បែបស្ព័រ ‘Veganza’ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់បែប Panoramic ជាមួយនឹងភ្លើងលម្អផងដែរ ៕