BMW ធ្វើការអភិវឌ្ឍន៍ថ្មីដល់ត្រកូលរថយន្តរបស់ខ្លួនសម្រាប់ឆ្នាំ ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការប្រកាសពីការអាប់ឌេតជាច្រើនដល់ត្រកូលរបស់ខ្លួនសម្រាប់និទាឃរដូវ ឆ្នាំ២០២២។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នឹង​មាន​រថយន្ត 2-Series Coupe ជាមួយ​នឹង​ម៉ាស៊ីន​សាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ថ្មី ផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ។ ម៉ាស៊ីននេះនឹងត្រូវបានផ្តល់ជូននៅក្នុងប្រភេទ 230i Coupe ហើយភ្ជាប់មកមួយនឹងប្រអប់លេខ ៨វគ្គ Steptronic និងប៉ុង២។ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៩ វិនាទី។

ចំពោះចំនុចផ្សេងទៀត BMW បានបញ្ជាក់ថាចាប់ពីខែមីនាឆ្នាំ ២០២២ ប្រភេទ 223i xDrive ថ្មីនៃ 2-Series Active Tourer នឹងបង្ហាញខ្លួនផងដែរ។ ដោយភ្ជាប់មកជាមួយប្រព័ន្ធ all-wheel-drive system ដ៏ឆ្លាតវៃជាមួយនឹងម៉ាស៊ីន ៤ស៊ីឡាំង នឹងបច្ចេកវិទ្យា 48-volt mild-hybrid technology ដើម្បីផលិតកម្លាំងបាន ២១៨ សេះ និងបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៩ វិនាទី។ ដោយភ្ជាប់ជាមួយនឹង 2-Series Active Tourer ក៏នឹងមាន shade dubbed Piedmont Red ហើយត្រូវបានអាប់ឌេតជាមួយនឹងកញ្ចប់ Driver Assistant Plus ថ្មីដែលរួមមាន Steering and Lane Guidance Assist។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
BMW iX

ការអាប់ដេតក៏ត្រូវបានធ្វើឡើងចំពោះត្រកូល 4-Series ផងដែរ។ ប្រភេទថ្មីមួយដែលមានឈ្មោះថា 430i xDrive Gran Coupe ដែលដំណើរការជាមួយម៉ាស៊ីនចំណុំ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុន ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុង២ អាចបង្កើនល្បឿនពី ០-១០០​ គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេល ៦,១ វិនាទី។ ជាមួយគ្នានេះដែរ BMW ក៏កំពុងពង្រីកប្រព័ន្ធជំនួយអ្នកបើកបរដែលមានជាមួយ X3 និង X4 ដោយបន្ថែមមុខងារ Active Cruise Control ជាមួយនឹងមុខងារ Stop & Go ។

ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់បានបន្ថែមពណ៌ថ្មីមួយចំនួន រួមមាន Brilliant White metallic និង Frozen Dark Grey។ កញ្ចប់ផ្នែកខាងក្រៅ M Carbon ថ្មីក៏នឹងត្រូវបាន​បញ្ចេញផងដែរ ខណៈដែលលក្ខណៈពិសេសខាងក្នុងរួមមានជម្រើសស្បែក BMW Individual Merino ដែលបានបន្ថែម។ ក្នុងនោះក៏មាន Parking Assistant Professional នៅក្នុង iX និងកម្មវិធី My BMW ដែលបានអាប់ឌេតជាមួយនឹងមុខងារបន្ថែម ដែលកាន់តែងាយស្រួលក្នុងការស្វែងរក និងប្រើប្រាស់ចំណុចសាកថ្មសាធារណៈ។

ជាមួយការបញ្ចប់ការអាប់ឌេតរបស់ BMW សម្រាប់ឆ្នាំ ២០២២ គឺជាជម្រើសពណ៌ថ្មីមួយចំនួនសម្រាប់ M5 រួមមាន Sophistco Grey Brilliant Effect metallic, San Remo Green metallic, Skyscraper Grey metallic និង Frozen Deep Grey Metallic ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម