BMW នាំយក Digital Key Technology សម្រាប់ឧបករណ៍ Android ក្នុងការដោះសោរ និងបញ្ឆេះរថយន្ត

ប្រព័ន្ធប្រតិបតិ្តការ Android គឺជាប្រព័ន្ធប្រតិបតិ្តការចល័តដែលបានប្រើប្រាស់ច្រើនជាង ៧០% នៅលើពិភព Smartphones ។ ទោះយ៉ាងណាក៏ដោយអ្នកនឹងគិតថា Apple គឺជាកំពូលបច្ចេកវិទ្យាដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តផ្តោតទៅបច្ចកវិទ្យា iOS  មុនគេ ។

ក្រុមហ៊ុន BMW និង Porsche គឺជាឧទាហរណ៏ដ៏គួរឲ្យកត់សម្គាល់ដែលពីមុនមិនបានសូម្បីតែគាំទ្រ​​​ប្រព័ន្ធ Android Auto រហូតដល់ឆ្នាំមុន។ បន្ទាប់ពីរយៈពេលប្រាំឆ្នាំ បន្ទាប់ពី​ Android Auto ត្រូវបានបង្ហាញចេញដំបូង។

ការនិយមបែបនេះនៅតែបន្តខណៈ BMW ទើបតែចាប់ផ្តើមនាំយកបច្ចេកវិទ្យាលើប្រព័ន្ធ digital key technology របស់ខ្លួនទៅលើឧបរណ៍ Android ប៉ុន្តែវានៅមានកម្រិតខ្លាំងណាស់ដោយសារតែ BMW Digital Key អាចប្រើបានតែនៅលើ Google Pixel 6 និ​ង Pixel 6 Pro ក៏ដូចជា Samsung Galaxy S21 , S21 plus និង​ S21 Ultra តែប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យស្តាយកាន់តែខ្លាំង ឧបករណ៏របស់ Pixel ប្រើបានតែ ១២ ប្រទេសប៉ុណ្ណោះ​ ខណៈ Samsung ធ្លាក់មកត្រឹម ៧ សម្រាប់អ្នកប្រើប្រាស់​នៅក្នុងប្រទេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងអាមេរិក ដែលអាចប្រើបាន​ ខណៈទូរសព្ទ Samsung មិនបានគាំទ្រក្នុងទីផ្សារ អូស្ត្រាលី កាណាដា និង ជប៉ុន​ ទេ។

ទាំងនេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ ក្រុមហ៊ុន BMW បាននិយាយថា ពួកគេបានធ្វើការយ៉ាងជិតស្និត​ជាមួយ Google និង​​ Samsung ដើម្បីផ្តល់នូវបច្ចេកវិទ្យា​ digital key technology នៅលើឧបករណ៍ Android ក្នុងនោះ BMW បានបន្ថែមថា BMW Digital Key នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ចាក់សោរ​ និងដោះសោររបស់រថយន្តពួកគេដោយគ្រាន់តែកាន់ ទូរសព្ទនៅជាប់នឹងដៃទ្វាអ្នកបើកបរ និងបញ្ឆេះរថយន្តដោយដាក់ទូរស័ព្ទនៅកន្លែងសាកថ្មឥតខ្សែ។

មុខងារបន្ថែមដ៏ពិសេសនេះនឹងមកដល់ក្នុងពេលឆាប់ៗ ហើយការបង្ហាញចេញបន្ទាប់នឹងអនុញ្ញាតឲ្យម្ចាស់ចែករំលែក Key digital ដល់អ្នកដទៃបាន ៥នាក់ សំខាន់ជាងនេះទៅទៀតនឹងអនុញ្ញាតឲ្យអ្នកប្រើ ដោះសោរមិនចាំបាច់ដកទូរស័ព្ទចេញពីកាបូប ឬ ហោប៉ៅរបស់ពួកគេឡើយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម