[ទីផ្សារបរទេស] រោងចក្រផលិតរថយន្ត BMW ស្ថិតនៅតំបន់ Dingolfing នៃប្រទេសអាល្លឺម៉ង់បានផលិតរថយន្ត 7 Series អស់ពេលជាង ៤៥ឆ្នាំមកហើយ ហើយពេលនេះរោងចក្រទើបតែផលិតរថយន្ត 7 Series ទី២លានគ្រឿង គឺជារថយន្តម៉ូដែល i7 xDrive60 ដែលប្រើថាមពលអគ្គិសនីសុទ្ធ។
រថយន្ត BMW i7 នេះទើបតែប្រកាសចេញលក់ ដោយមានលក់ជាប្រភេទម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ៥៣៦សេះ ជាមួយអាគុយចំណុះ ១០១,៧kWh អាចផ្ដល់ចម្ងាយបើកបរបានដល់ ៥០០គីឡូម៉ែត្រ។ នៅឆ្នាំ២០២៣ BMW នឹងប្រកាសចេញ i7 មួយប្រភេទទៀតម៉ូដែល i7 M70 ដែលអាចផលិតកម្លាំងបានជាង ៦០០សេះ មានសមត្ថភាពស្ទុះលឿនជាងមុន។
នៅរោងចក្រ Dingolfing បានចាប់ផ្ដើមដំឡើងរថយន្ត 7 Series ចាប់តាំងពីឆ្នាំ១៩៧៧ ជាមួយជំនាន់ដំបូងគេឈ្មោះថា E23។ រថយន្ត 7 Series ពេលនេះស្ថិតនៅជំនាន់ទី៧ ដែលមានឈ្មផះថា G70 ដែលមានផ្ដល់ជូនជម្រើសអគ្គិសនីសុទ្ធជាលើកដំបូងបំផុត៕