ក្រុមហ៊ុនរថយន្តអាមេរិកទើបចាប់កំណើតថ្មីមួយ មានឈ្មោះថា Bollinger បានបញ្ចេញរថយន្ត SUV និងភីកអាប់ដំណើរការដោយថាមពលអគ្គិសនី ម៉ូដែល B1 និង B2 ដែលមានសមត្ថភាព Off-road មិនធម្មតា ។
Bollinger B1 និង B2 នឹងចូលសង្វាក់ផលិតកម្មក្នុងឆ្នាំ២០២០ ខាងមុខ ជាមួយតម្លៃ ១២៥ ០០០ដុល្លារ។ ពួកវាបំពាក់ម៉ូទ័រអគ្គិសនីពីរ មានកម្លាំងសរុប ៦១៤សេះ និងកញ្ចប់អាគុយកម្លាំង ១២០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២០គីឡូម៉ែត្រពេលសាកភ្លើងពេញម្តង។
B1 និង B2 មានកម្ពស់ឈរផុតពីដី ៣៨០មីល្លីម៉ែត្រ ហើយបំពាក់ប្រព័ន្ធបូម Hydro-Pneumatic Suspension ដែលអាចសារ៉េឡើងចុះបានកម្ពស់ ១២៧មីល្លីម៉ែត្រទៀត។
រថយន្តទាំងពីរម៉ូដែលខាងលើមានការរចនារូបរាងបែបជ្រុង ជាមួយនឹងទឹកថ្នាំពណ៌ខ្មៅសុទ្ធតែម្តង។ មិនតែប៉ុណ្ណោះ កញ្ចក់មុខ, កញ្ចក់ចំហៀង, ទ្វារ និង ដំបូលកញ្ចក់របស់វាសុទ្ធតែអាចដោះចេញបាន។ រីឯកាប៊ីនខាងក្នុងរបស់វាមានអាវក្រោះការពារទឹក IP68 ងាយស្រួលក្នុងការលុយទឹក រហូតដល់ជម្រៅ ៩១៤មីល្លីម៉ែត្រ៕