Brabus ចេញកញ្ចប់ PowerXtra B40S-800 Performance Package ជួយអោយ Mercedes-AMG GT 63 S មានកម្លាំងរហូត ៨០០សេះ

ក្រុមហ៊ុន Brabus បានចាប់ដៃគ្នាជាមួយ Fostla ក្នុងការបង្កើតនូវកញ្ចប់លេងថ្មីសម្រាប់រថយន្ត Mercedes-AMG GT 63 S ដែលមានឈ្មោះថា PowerXtra B40S-800 Performance Package ដែលជួយអោយកាន់តែ unique និងមានកម្លាំងកាន់តែខ្លាំងក្លា។

និយាយអំពីកម្លាំង Brabus និង Fostla បានធ្វើការកែកុនម៉ាស៊ីន ៤,០លីត្រ twin-turbocharged V8 ជាមួយកញ្ចប់ PowerXtra B40S-800 Performance Package របស់ខ្លួនអោយរថយន្តនេះមានកម្លាំងរហូតដល់ ៨០០សេះ និងកម្លាំងរមួល ១ ០០០ញ៉ូតុនម៉ែត្រ។ ព្រមទាំងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ប្រើពេល ២,៩វិនាទី និងមានល្បឿនអតិបរមា ១៩៦ គ.ម/ម៉ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរថយន្ត Mercedes-AMG GT 63 S ទទួលបាន Brabus Bodykit ដែលមានកាងមុខថ្មី, តែមឡូហ្គូ, កាង និងស៊ីម៉ាំងខាងក្រោយ, ថាសកង់ប្រភេទ​ Monoblock X ទំហំ ២១អ៊ីញខាងមុខ និង ២២អ៊ីញខាងក្រោយ អមដោយដុំហ្វ្រាំងប្រភេទកាបូន, កាងខ្យល់ប្រភេទកាបូន, ដៃចង្កូតប្រភេទកាបូន, កៅអីស្ព័រស្រោបដោយស្បែក Nappa និង Dinamica និងដំបូលផ្កាយខាងលើដូចរថយន្ត Rolls-Royce៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម