Brabus ចេញឡាន Smart EQ Fortwo Racing Green Edition ថ្មី កាន់តែពិសេស

ក្រុមហ៊ុន Brabus ទើបតែបានប្រកាសចេញរថយន្ត Smart EQ Fortwo ម៉ូដែលពិសេសថ្មីមួយទៀតហៅថា Racing Green Edition។

រថយន្តខ្នាតតូចជិះបាន ២នាក់ខាងលើនេះ មានតួខ្លួនពណ៌បៃតង Racing Green និងប្រើយ៉ាន់ទំហំ ១៦អ៊ីញ Brabus Monoblock XI ប្រភេទ Alloy ពណ៌ខ្មៅលាយទឹកប្រាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Brabus ក៏បានអាប់ដេតកាប៊ីនខាងក្នុងរបស់ EQ Fortwo ដែរ ដោយមានបំពាក់ពូកស្បែក Cognac Nappa Leather រមលេចជាមួយនឹងថ្នេរដេរដោយដៃទៀតផង។ ស្បែកនេះក៏ត្រូវបានបំពាក់លើដៃចង្កូត, តាប្លូ និង ជញ្ជាំងទ្វារ ផងដែរ។ ក្រៅពីនោះ វាមានបំពាក់ប្រព័ន្ធកម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានដូចម៉ូដែល Smart Fortwo ដទៃទៀតដែរ។

រថយន្ត Brabus Smart EQ Fortwo Racing Green Edition ថ្មីនេះនៅតែបន្តបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៨១សេះ ប្រើប៉ុងក្រោយ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១១,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាប្រើអាគុយអគ្គិសនីទំហំ ១៧,៦គីឡូវ៉ាត់ម៉ៅង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៨០ម៉ាយ៍ ឬ ១៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម