Brabus 800 Adventure ត្រៀមជាស្រេចគ្រប់ស្ថានភាពផ្លូវ តែតម្លៃ ៨០ម៉ឺនដុល្លារ

ក្រុមហ៊ុនកែច្នៃរថយន្ត Brabus ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Mercedes បានយករថយន្ត Mercedes-AMG G63 ទៅកែច្នៃជាកំពូលអ្នក Off-road ដ៏អស្ចារ្យមួយ ដោយហៅឈ្មោះវាថា Brabus 800 Adventure។

រថយន្ត SUV ដែលត្រៀមខ្លួនរួចជាស្រេចគ្រប់ស្ថានភាពផ្លូវនេះ មានតម្លៃ ៨០៥ ៨០០ដុល្លារ នៅលើទីផ្សារបរទេស ដោយមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំងរហូតដល់ទៅ ៧៨៩សេះ។ បើប្រៀបធៀបទៅ វាមានកម្លាំងខ្លាំងជាងម៉ូដែល G63 ដល់ទៅ ២១២សេះឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាម Brabus អះអាងថា រថយន្តនេះអាចរត់ដល់ល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈការរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៤,៨វិនាទី។

ក្រៅពីមានកម្លាំងលើសពី G63 ធម្មតា វាក៏មានប្រវែងវែងជាង ៦៨,៩សង់ទីម៉ែត្រ ហើយបានកែដាក់ប្រព័ន្ធប៉ុង Portal Axles និង ប្រព័ន្ធជើងក្រោមដទៃទៀតផង ដើម្បីឲ្យស័ក្កសមនឹងតម្លៃរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម