Bugatti ទើបបានបង្ហាញរថយន្តផលិតមានចំនួនកំណត់ពីរប្រភេទនៃម៉ូដែល Chiron ដែលមានឈ្មោះថា Noire Sportive និង Noire Élégance។
រថយន្តទាំងពីរគឺផលិតចេញដោយទទួលបានគំនិតពីម៉ូដែល Bugatti La Voiture Noire បង្ហាញមុខកាលពីដើមឆ្នាំដែលមានផលិតតែមួយគ្រឿងប៉ុណ្ណោះក្នុងលោក។
ចំពោះរូបរាងខាងក្រៅរបស់ Noire Élégance មានស្រោបដោយសរសៃកាបូនយ៉ាងទាក់ទាញ។ វាមាននូវកង់ថ្មី, មានដុំហ្វ្រាំងពណ៌ខ្មៅ ហើយកញ្ចក់មើលចំហៀងមានរចនាដោយពណ៌រលើបរលោង។ ចំណែកផ្នែកខាងក្នុងវិញមានរំលេចដោយសារធាតុស្បែកពណ៌ថ្មី។
Chiron Noire Sportive ឯណោះ គឺមានស្រោបនូវសរសៃកាបូនពីខាងក្រៅដូចគ្នា។ ប៉ុន្តែផ្នែកខាងក្នុងវិញគឺមានរំលេចដោយពណ៌ខ្មៅលើផ្នែកជាច្រើន ច្រើនជាងលើម៉ូដែល Élégance។
សរុបទៅ Bugatti នឹងផលិតរថយន្តត្រកូល Noire នេះត្រឹម ២០ គ្រឿងប៉ុណ្ណោះ ដោយវាមានតម្លៃចាប់ផ្ដើមពីប្រមាណ ៣,៣ លានដុល្លារ។ ការដឹកជញ្ជូននឹងចាប់ផ្ដើមនៅត្រីមាសទី ២ ឆ្នាំ ២០២០ ហើយអតិថិជនដែលបានធ្វើការកុម្ម៉ង់ Chiron Sport អាចប្ដូរបន្ថែមរូបរាងខាងក្រៅ និងខាងក្នុងឲ្យដូចជា Noire បានដោយបន្ថែមប្រមាណ ១១ ម៉ឺនដុល្លារ៕