Bugatti ចំណាយពេលជាង ៦៥ ០០០ម៉ោង ក្នុងការបង្កើតវិស្វកម្មផលិតរថយន្តថ្លៃជាងគេលើលោក មួយគ្រឿងនេះ

ក្រុមហ៊ុនផលិតរថយន្តបារាំង Bugatti បានធ្វើអោយមានការចាប់អារម្មណ៍ជាថ្មីម្តងទៀតដោយបញ្ចេញរូបភាពមួយចំនួន និងព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ពីដំណើរការផលិតនៃរថយន្ត។

ព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ពីដំណើរការផលិតនៃរថយន្តនេះគឺ Bugatti បាននិយាយថា៖ បានប្រើប្រាស់ពេល ៦៥ ០០០ម៉ោង ក្នុងការវិនិយោគលើវិស្វកម្ម ដើម្បីផលិតរថយន្ត La Voiture Noire ក្លាយជារថយន្តដ៏អស្ចារ្យបំផុតតែមួយគត់ ក្នុងការរចនាម៉ូដរថយន្ត ដែលមិនធ្លាប់មាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើប្រើប្រាស់ម៉ាស៊ីនគិតលេខគិតនោះវានឹងមានចំនួន ២ ៧០៦ថ្ងៃ ឬ ៧,៤ឆ្នាំ ដែលពួកគេចំណាយលើគម្រោងទាំងមូល។

ក្រុមហ៊ុន Bugatti នៅមិនទាន់មានការបង្ហាញពីអត្តសញ្ញាណរបស់ម្ចាស់រថយន្តតម្លៃប្រហែល ១៩លានដុល្លារនេះនៅឡើយទេ។ រថយន្ត La Voiture Noire មានតួរខ្លួនប្រភេទ Cobon Fiber និងដំណើរការដោយម៉ាស៊ីនចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង មានកម្លាំង ១ ៤៧៩សេះ និងកម្លាំងរមួល ១ ៦០០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម