[ទីផ្សារបរទេស] ការទិញរថយន្តមហាកម្លាំង អាចជាការចំណាយខ្ពស់ ប៉ុន្តែពេលនេះ Bugatti បានដាក់ចេញកម្មវិធីលក់រថយន្តមួយទឹកមានការទទួលស្គាល់គុណភាពត្រឹមត្រូវ ដើម្បីជួយកាត់ការបន្ថយរបស់អតិថិជនដែលចង់ប្រើប្រាស់រថយន្តនេះ។
កម្មវិធីលក់រថយន្តមួយទឹកនេះ បានកំណត់ថារថយន្តម៉ូដែល Chiron មួយទឹក នឹងមានមកជាមួយនូវការធានារយៈពេលមួយឆ្នាំ ដែលមានសុពលភាពពិសេសដូចជាការធានារបស់ Bugatti សម្រាប់រថយន្តម៉ូដែលថ្មីៗអ៊ីចឹងដែរ ពោលគឺមានធានាលើគ្រប់ផ្នែក និងអាចប្រើប្រាស់បាននៅតាមមជ្ឈមណ្ឌលផ្លូវការគ្រប់ទីតាំងលើពិភពលោក។
ដោយឡែក សម្រាប់រថយន្ត Veyron វិញ ការពារមិនសំបូរបែបដូចជារថយន្ត Chiron ឡើយ ប៉ុន្តែមានគ្របដណ្ដប់លើផ្នែកបច្ចេកទេស គ្រឿងអេឡិចត្រូនិក និងមានរ៉ាប់រងលើថ្លៃចំណាយផងដែរ។
និយាយអំពីការជួសជុលក្នុងការធានានេះ នឹងត្រូវធ្វើឡើងដោយដៃគូផ្លូវការរបស់ Bugatti ហើយនឹងមានប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធតែប៉ុណ្ណោះ។ ជាការបន្ថែមពិសេស អ្នកទិញរថយន្ត Bugatti មួយទឹកនឹងទទួលបានសេវាកម្មថែទាំផ្ដាច់មុខ ក្នុងរយៈពេលមួយឆ្នាំដំបូង៕