Bugatti បន្ថែមស៊េរីពិសេសមួយទៀតលើ Chiron ដែលនឹងផលិតត្រឹម២០គ្រឿង

រថយន្ត​ Bugatti Chiron ដែល​មាន​កំណត់​ចំនួន​ផលិត​ត្រឹម​ ៥០០​គ្រឿង​នោះ គឺ​មាន​នូវ​ប្រភេទ​ពិសេស​ (Special Edition) ច្រើន​ជា​ហូរហែ​មក​ហើយ។ យ៉ាងណាក្ដី Bugatti បាន​បន្ថែម​ប្រភេទ​ពិសេស​មួយ​ទៀត​មាន​ឈ្មោះ​ថា Chiron ‘Les Legendes du Ciel’។

រថយន្ត​ ‘Les Legendes du Ciel’ ដែល​​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត​ Bugatti Chiron Sport នឹង​មាន​កំណត់​ការ​ផលិត​ត្រឹម ២០​គ្រឿង ដែល​មួយ​គ្រឿងៗ​គឺ​មាន​តម្លៃ​ប្រមាណ ៣,៤​លាន​ដុល្លារ​ (​មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ពន្ធ)។ ការ​ផលិត​រថយន្ត​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ ២០២០ នេះ ដែល​ការ​ដឹក​ជញ្ជូន​ទំនង​ជា​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​ក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មាន​រចនាបថ និង​ការ​ឌីហ្សាញ​ដែល​លេច​ធ្លោ​ខុស​ពី​ធម្មតា​ហើយ​នោះ រថយន្ត​ ‘Les Legendes du Ciel’ គឺ​នៅ​តែ​​បំពាក់​ដោយ​ម៉ាស៊ីន Quad-Turbo ចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ដែល​អាច​បញ្ចេញ​កម្លាំង​បាន ១៤៧៩សេះ និង​មាន​ល្បឿន​អតិបរមា​កំណត់​ត្រឹម ៤២០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម