Bugatti ប៊ិះបំពាក់ម៉ាស៊ីន ១៨ស៊ីឡាំង លើម៉ូដែល Veyron

ម៉ាស៊ីនចំណុះ ៨,០លីត្រ Quad-turbo ទំហំ ១៦ស៊ីឡាំង ដែលកំពុងប្រើលើរថយន្ត Bugatti Veyron និង Chiron គឺជាម៉ាស៊ីនមានកម្លាំងខ្លាំងបំផុតមួយក្នុងពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណា ប្រសិនបើមានការផ្លាស់ប្តូរតែបន្តិច ម៉ាស៊ីនទំហំ ១៦ស៊ីឡាំងនេះ ប្រហែលជាមិនបានឃើញពន្លឺថ្ងៃឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងអំឡុងចុងឆ្នាំ១៩៩០ ក្រុមហ៊ុន Bugatti បានបង្ហាញគំរូរថយន្តចំនួន ៣ម៉ូដែល ឌីហ្សាញដោយក្រុមហ៊ុន Italdesign គឺ EB118, EB218 និង Bugatti 18/3 Chiron។ ថ្វីបើរថយន្តទាំង៣នេះ មិនត្រូវបានផលិតលក់ ប៉ុន្តែពួកវាបានបំពាក់ម៉ាស៊ីនចំណុះ ៦,៣លីត្រ Naturally-aspirated ទំហំរហូតដល់ទៅ ១៨ស៊ីឡាំងឯណោះ។

ថ្វីបើមានទំហំធំជាង ២ស៊ីឡាំងមែន ប៉ុន្តែម៉ាស៊ីននេះមានកម្លាំងសរុបត្រឹមតែ ៥៤៧សេះប៉ុណ្ណោះ ពោលគឺតិចជាងម៉ាស៊ីន ១៦ស៊ីឡាំង កម្លាំងដល់ ១ ០០១សេះ ដែលកំពុងប្រើលើម៉ូដែល Veyron បច្ចុប្បន្ន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម