ព័ត៌មានអំពីរថយន្ត Bugatti ម៉ូដែលថ្មីបានលេចចេញលើបណ្ដាញអ៊ីនធឺណិត ដែលលើកឡើងថារថយន្តថ្មីនឹងបង្ហាញមុខក្នុងកម្មវិធី Montery Car Week នាខែក្រោយនេះ។
ចចាមអារ៉ាមអំពី Bugatti ចេញរថយន្តថ្មីនេះ បានលេចចេញតាំងពី ៤ សប្ដាហ៍មុន ហើយមេផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនលោក Tim Bravo បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនពិតជាមានវត្តមានចូលរួមក្នុងកម្មវិធី Monterey Car Week មែន ប៉ុន្តែមិនបាននិយាយលម្អិតបន្ថែមនោះទេ។
រថយន្ត Bugatti ថ្មីនេះ គេជឿជាក់ថានឹងផលិតឡើងដោយមានការជះគំនិតពីម៉ូដែល EB 110 SS របស់ Bugatti ដែលចេញកាលពីដើមទសវត្ស ១៩៩០។ របាយការណ៍ដែលលេចលើអ៊ីនធឺណិតបានបញ្ជាក់ថា រថយន្តថ្មីនេះនឹងផលិតត្រឹម ១០ គ្រឿង ហើយមួយគ្រឿងមានតម្លៃ ៨ លានអឺរ៉ូ (ប្រមាណ ៨,៩ លានដុល្លារ)៕