Bugatti Chiron ពិសេស​មួយនេះ អាចរត់ដល់ល្បឿន ៤៩០ គ.ម/ម៉

នៅ​ទី​បំផុត​ Bugatti បាន​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​ដែល​អាច​បំបែក​រនាំង​ល្បឿន​ ៣០០ ម៉ាយ/ម៉ (៤៨២ គ.ម/ម៉) បាន​​ជា​ផ្លូវ​ការ​ ជា​មួយ​រថយន្ត​ Bugatti Chiron ប្រភេទ​ពិសេស​មួយ ដែល​បើកបរ​ដោយ​ Andy Wallace។

កំណត់​ត្រា​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២ សីហា ដែល​រថយន្ត​មហា​កម្លាំង​ខាង​លើ អាច​បើកបរ​បាន​ដល់​ល្បឿន ៣០៤,៧៧៣ គ.ម/ម៉ (ប្រមាណ ៤៩០,៤៨៤ គ.ម/ម៉) ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ភ្នាក់ងារ TUV របស់​អាល្លឺម៉ង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti បាន​ធ្វើ​ការ​ជា​សម្ងាត់​រយៈពេល​ ៦ ខែ​​កន្លង​ទៅ​នេះ ជា​មួយ​ក្រុមហ៊ុន​ផលិត​សម្បក​កង់​​រថយន្ត​ Michelin និង​ក្រុមហ៊ុន​ផលិត​គ្រោង​ឆ្អឹង​រថយន្ត​ Dallara ដើម្បី​បង្កើត​ Chiron ប្រភេទ​ថ្មី អាច​បំបែក​រនាំង​ល្បឿន ៣០០ ម៉ាយ/ម៉។ ​ជា​មួយ​​ល្បឿន​នេះ គឺ​វា​អាច​ផ្ដួល​រថយន្ត​ Koenigsegg Agera RS ដែល​បាន​​កាន់​កាប់​តំណែង​រថយន្ត​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​កាល​ពី​ឆ្នាំ ២០១៧ ជា​មួយ​ល្បឿន ២៨៤,៥៥ ម៉ាយ/ម៉។



រថយន្ត Bugatti Chiron ដែល​បំបែក​កំណត់​ត្រា​នេះ​ មាន​ប្រវែង​វែង​ Chiron ធម្មតា​ប្រមាណ ២៥ ស.ម ក៏​ដោយ​សារ​មាន​កន្ទុយ​វែង​ដែល​មុន​ដែល​វា​មាន​តួនាទី​ជួយ​កាត់​បន្ថយ​កម្លាំង​អូសទាញ។ រថយន្ត​នេះ​ក៏​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន ដែល​អាច​បង្កើត​កម្លាំង​បាន​ ១៦០០ សេះ ចំណែក​ប្រអប់​លេខ និង​ប៉ុង​នៅ​ដដែល។

​​Bugatti បាន​ហៅ​ Chiron ពិសេស​នេះ​ថា​ជា​រថយន្ត​គំរូ​ដែល​រៀប​នឹង​ផលិត ដែល​មាន​ន័យ​ថា​វា​ទំនង​ជា​ម៉ូដែល​ Chiron Super Sport ដែល​អាច​បង្ហាញ​មុខ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម