Bugatti Chiron ទើបជិះបានជាង ៥០០គ.ម ដាក់លក់តម្លៃ ៣,១លានដុល្លារ

រថយន្ត​ Bugatti Chiron មួយ​គ្រឿង​ដែល​ទើប​ជិះ​បាន​ប្រមាណ ៥២០ គីឡូម៉ែត្រ ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ហាង Post Oak Motor Cars ក្នុង​ទីក្រុង Houston រដ្ឋ​ Texas។

វា​គឺ​ជា​ម៉ូដែល​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ដែល​មាន​បញ្ចូល​ Option តម្លៃ​ជាង ១៣ ម៉ឺន​ដុល្លារ​ឯណោះ។ ផ្នែក​ខាង​ក្រៅ​មាន​ប្រើ​ប្រាស់​ពណ៌​​ក្រហម Italian Red និង​ពណ៌​ខ្មៅ Beluga Black ហើយ​កង់​រថយន្ត​វិញ​គឺ​មាន​ពណ៌​ទឹក​ប្រាក់​លាយ​ខ្មៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ផ្នែក​ខាង​ក្នុង​វិញ ម្ចាស់​រថយន្ត​ដើម​បាន​កុម្ម៉ង់​យក​ពណ៌ Italian Red ដែល​ស៊ី​គ្នា​នឹង​ផ្នែក​ខាង​ក្រៅ​ ហើយ​វា​មាន​រំលេច​ដោយ​ស្បែក​ប្រណីត​ពណ៌​ខ្មៅ និង​មាន​​ប្រើ​ថ្នេរ​អំបោះ​ពណ៌​ខ្មៅ​​ផង​ដែរ។ បើ​តាម​ការ​​ដាក់​លក់​លើ​វិបសាយ James Edition ឃើញ​ថា​រថយន្ត​នេះ​មាន​តម្លៃ ៣,១ លាន​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម