- ស្វែងរកព័ត៌មានដ៏សំបូរបែបនៅទីនេះ https://bit.ly/3gxTePc
ក្រុមហ៊ុន Bugatti បានធ្វើការតេស្តសាកល្បងដំណាក់កាលចុងក្រោយសម្រាប់រថយន្ត Chiron Super Sport នៅទីលានសាកល្បង Ehra-Lessien របស់ក្រុមហ៊ុន Volkswagen ដោយវិស្វកររបស់ Bugatti បើកបររថយន្តនេះជាន់ដល់ល្បឿនអតិបរមា ៤៤០គ.ម/ម៉ ជាមួយឧបករណ៍ចាប់សញ្ញា(Sensor) ប្រមាណ ១០០គ្រឿងដើម្បីកត់ត្រាទិន្នន័យសំខាន់ៗ។
បើសិនប្រៀបធៀបជាមួយ Chiron Super Sport 300+ គឺថាវាមានល្បឿនតិចជាង ដោយ Super Sport 300+ មានល្បឿន អតិបរមា ៤៩០,៤៨គ.ម/ម៉ ខណ: Super Sport មានល្បឿនអតិបរមាត្រឹម ៤៤០គ.ម/ម៉ប៉ុណ្ណោះ។
ជាមួយកម្លាំង១ ៥៧៨សេះ និងកម្លាំងបង្វិល ១ ៦០០ញ៉ូតុនម៉ែត្រ Chiron Super Sport ទទួលបានពីម៉ាស៊ីនចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង Quad-Turbocharged របស់ Bugatti ។ យ៉ាងណាមិញ រថយន្ត Chiron Super Sport នឹងត្រូវផលិតត្រឹមចំនួនកំណត់ ៦០គ្រឿងប៉ុណ្ណោះ ខណ:ពេល Super Sport 300+ ផលិតត្រឹមចំនួន ៣០គ្រឿង៕