
ក្រុមហ៊ុន Bugatti បានបញ្ជូនរថយន្តហៃប្រីដលំដាប់កំពូល (Hybrid Hypercar) ម៉ូឌែល Tourbillon កម្លាំង ១ ៨០០សេះ ទៅធ្វើតេស្តផ្ទៀងផ្ទាត់សមត្ថភាពក្នុងអាកាសធាតុត្រជាក់រយៈពេល ៤ សប្តាហ៍ នៅមជ្ឈមណ្ឌល Colmis Proving Ground ក្នុងតំបន់ Arjeplog ប្រទេសស៊ុយអែត ដែលមានសីតុណ្ហភាពចុះត្រជាក់ដល់ដក ៣០ អង្សាសេ។
កម្មវិធីតេស្តនេះ ដែលត្រូវបានចងក្រងជាឯកសារនៅក្នុងវគ្គចុងក្រោយនៃខ្សែវីដេអូភាគមានចំណងជើងថា A New Era របស់ក្រុមហ៊ុនមួយនេះផ្ទាល់ ដោយបានធ្វើការសាកល្បងលើប្រព័ន្ធម៉ាស៊ីនត្រជាក់និងកម្ដៅ (HVAC), ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធគ្រប់គ្រងស្ថិរភាព (ESC), ប្រព័ន្ធទប់លំនឹង (Traction control) និងប្រព័ន្ធហ្វ្រាំង របស់រថយន្តគម្រូមួយនេះនៅលើផ្ទៃទឹកកករលោង មានលាយលំព្រិលកកណែន ព្រិលរលាយ និងផ្លូវកៅស៊ូ។
រថយន្ត Tourbillon ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងថ្មីសន្លាង ដែលបំពាក់នូវម៉ាស៊ីន V16 Naturally Aspirated រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ និងប្រព័ន្ធចលករកូនកាត់ប្រភេទ Hybrid អាចបង្កើតកម្លាំងសរុបបាន ១ ៨០០ សេះ ផ្គូផ្គងប្រអប់លេខអូតូ ៨ វគ្គ។ ម៉ូទ័រអគ្គិសនីចំនួន ២ ត្រូវបានដំឡើងនៅផ្នែកខាងមុខ អនុញ្ញាតឲ្យវាគ្រប់គ្រងការបើកបរវិលទាំង ៤ និងបច្ចេកវិទ្យាបែងចែកកម្លាំងបង្វិល។ ចំណែកឯម៉ាស៊ីន V16 វិញ គឺបញ្ជូនកម្លាំងទៅផ្នែកខាងក្រោយ រួមជាមួយម៉ូទ័រអគ្គិសនីទី ៣។
រចនាសម្ព័ន្ធថ្មីនេះ គឺជាការផ្លាស់ប្តូរចេញពីទម្រង់ម៉ាស៊ីន W16 បំពាក់ជាមួយ Turbo ចំនួន ៤ ដែល Bugatti ធ្លាប់ប្រើប្រាស់នៅលើគ្រោងឆ្អឹងរបស់ម៉ូឌេល Chiron និង Veyron។ ខណៈពេលដែលរថយន្តជំនាន់មុនៗទាំងនោះ ពឹងផ្អែកលើប្រព័ន្ធ Turbo ដើម្បីបង្កើតកម្លាំងខ្លាំង ខណៈរថយន្ត Tourbillon បែរជាប្រើប្រាស់ប្រព័ន្ធអគ្គិសនី ដើម្បីពង្រីកសមត្ថភាពការងាររបស់ម៉ាស៊ីនដែលមិនប្រើ Turbo ទៅវិញ។ រថយន្ត Tourbillon ផ្តល់នូវរបៀបបើកបរចំនួន ៣ ប្រភេទរួមមាន៖ Comfortដើម្បីជួយពង្រីកសមត្ថភាពចលនារបស់រថយន្តជាលំដាប់។ របៀប Comfort Sport និង Track មុខងារនីមួយៗមានតួនាទីផ្សេងៗគ្នាក្នុងការជួយសម្រួលដល់អ្នកបើកបរ៕















