Bugatti Tourbillon បំពាក់ជាមួយប្រព័ន្ធ Hybrid កម្លាំងដល់ ១ ៨០០សេះ បានធ្វើតេស្ដបើកបេបានជោគជ័យក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ដក ៣០អង្សាសេ

ក្រុមហ៊ុន Bugatti បានបញ្ជូនរថយន្តហៃប្រីដលំដាប់កំពូល (Hybrid Hypercar) ម៉ូឌែល Tourbillon កម្លាំង ១ ៨០០សេះ ទៅធ្វើតេស្តផ្ទៀងផ្ទាត់សមត្ថភាពក្នុងអាកាសធាតុត្រជាក់រយៈពេល ៤ សប្តាហ៍ នៅមជ្ឈមណ្ឌល Colmis Proving Ground ក្នុងតំបន់ Arjeplog ប្រទេសស៊ុយអែត ដែលមានសីតុណ្ហភាពចុះត្រជាក់ដល់ដក ៣០ អង្សាសេ។

Summer Is Coming, But Sweden Lured Bugatti Tourbillon to Play in the Snow Ahead of First Deliveries - autoevolutionកម្មវិធីតេស្តនេះ ដែលត្រូវបានចងក្រងជាឯកសារនៅក្នុងវគ្គចុងក្រោយនៃខ្សែវីដេអូភាគមានចំណងជើងថា A New Era របស់ក្រុមហ៊ុនមួយនេះផ្ទាល់ ដោយបានធ្វើការសាកល្បងលើប្រព័ន្ធម៉ាស៊ីនត្រជាក់និងកម្ដៅ (HVAC), ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធគ្រប់គ្រងស្ថិរភាព (ESC), ប្រព័ន្ធទប់លំនឹង (Traction control) និងប្រព័ន្ធហ្វ្រាំង របស់រថយន្តគម្រូមួយនេះនៅលើផ្ទៃទឹកកករលោង មានលាយលំព្រិលកកណែន ព្រិលរលាយ និងផ្លូវកៅស៊ូ។

Summer Is Coming, But Sweden Lured Bugatti Tourbillon to Play in the Snow Ahead of First Deliveries - autoevolution រថយន្ត Tourbillon ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងថ្មីសន្លាង ដែលបំពាក់នូវម៉ាស៊ីន V16 Naturally Aspirated រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ និងប្រព័ន្ធចលករកូនកាត់ប្រភេទ Hybrid អាចបង្កើតកម្លាំងសរុបបាន ១ ៨០០ សេះ ផ្គូផ្គងប្រអប់លេខអូតូ ៨ វគ្គ។ ម៉ូទ័រអគ្គិសនីចំនួន ២ ត្រូវបានដំឡើងនៅផ្នែកខាងមុខ អនុញ្ញាតឲ្យវាគ្រប់គ្រងការបើកបរវិលទាំង ៤ និងបច្ចេកវិទ្យាបែងចែកកម្លាំងបង្វិល។ ចំណែកឯម៉ាស៊ីន V16 វិញ គឺបញ្ជូនកម្លាំងទៅផ្នែកខាងក្រោយ រួមជាមួយម៉ូទ័រអគ្គិសនីទី ៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រចនាសម្ព័ន្ធថ្មីនេះ គឺជាការផ្លាស់ប្តូរចេញពីទម្រង់ម៉ាស៊ីន W16 បំពាក់ជាមួយ Turbo ចំនួន ៤ ដែល Bugatti ធ្លាប់ប្រើប្រាស់នៅលើគ្រោងឆ្អឹងរបស់ម៉ូឌេល Chiron និង Veyron។ ខណៈពេលដែលរថយន្តជំនាន់មុនៗទាំងនោះ ពឹងផ្អែកលើប្រព័ន្ធ Turbo ដើម្បីបង្កើតកម្លាំងខ្លាំង ខណៈរថយន្ត Tourbillon បែរជាប្រើប្រាស់ប្រព័ន្ធអគ្គិសនី ដើម្បីពង្រីកសមត្ថភាពការងាររបស់ម៉ាស៊ីនដែលមិនប្រើ Turbo ទៅវិញ។ រថយន្ត Tourbillon ផ្តល់នូវរបៀបបើកបរចំនួន ៣ ប្រភេទរួមមាន៖  Comfortដើម្បីជួយពង្រីកសមត្ថភាពចលនារបស់រថយន្តជាលំដាប់។ របៀប Comfort Sport និង Track មុខងារនីមួយៗមានតួនាទីផ្សេងៗគ្នាក្នុងការជួយសម្រួលដល់អ្នកបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម