Bugatti ចេញម៉ូដែលពិសេស Bugatti Chiron special edition មានតែ ៣គ្រឿងប៉ុណ្ណោះ នៅលើសកលលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញម៉ូដែលពិសេស Bugatti Chiron ដែលដាក់ឈ្មោះតាមកូនស្រីរបស់វិស្វកររថយន្តដ៏ល្បីល្បាញ Ettore Bugatti ដែលមានចំនួនតែ ៣ គ្រឿងប៉ុណ្ណោះ ដោយរួមមាន Chiron ចំនួន​ ១គ្រឿង និង Chiron Sport ចំនួន ២គ្រឿង។

ម៉ូដែលនេះមានផ្នែកខាងក្រៅធ្វើពីសរសៃកាបូនជាមួយនឹងពណ៌លឿងដិតនៅលើគែមជុំវិញប៉ាណាមុខ និងឡូហ្គោ “EB” នៅលើគម្របម៉ាស៊ីន។ លើសពីនេះ ហត្ថលេខារបស់ L’Ébé ពណ៌មាស លេចឡើងនៅផ្នែកខាងក្រោមនៃកាង spoiler ខាងក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកនៅផ្នែកខាងក្នុងវិញ​ ត្រូវបានគ្របដណ្ដប់ដោយស្បែកពណ៌ខៀវជាមួយនឹងសរសៃកាបូន។ កៅអីក៏ត្រូវបានប៉ាក់ដោយហត្ថលេខារបស់ L’Ébé ផងដែរ។ ហើយនៅលើទ្វារបង្ហាញម៉ូដែលលេចធ្លោក្នុងប្រវត្តិសាស្ត្ររបស់ Bugatti រួមមាន Chiron, Veyron, EB110 និងផ្សេងៗទៀត។

ម៉ូដែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៤,០​ លីត្រ W16 turbochargers ៤ ផលិតកម្លាំងបាន ១ ៤៨០  សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ  dual-clutch ៧វគ្ក មានល្បឿនអតិបរមា ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម