Buggati Chiron Super Sport ‘Red Dragon’ ដើម្បីអបអរឆ្នាំនាគ រំកិលចេញពីរោងចក្រហើយ

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត Bugatti Chiron Super Sport ចុងក្រោយបង្អស់ ទើបតែបានចាកចេញពីរោងចក្រផលិតរថយន្តដ៏ប្ណិតរបស់ក្រុមហ៊ុនប្រទេសបារាំង ដែលផលិតសម្រាប់អតិថិជននៅប្រទេសសិង្ហបុរី ដែលត្រូវបានឲ្យឈ្មោះថា Red Dragon ដើម្បីអបអរឆ្នាំថ្មីដែលជាឆ្នាំនាគ ។

សម្រាប់ម៉ូដែល Special edition នេះ នៅតែបំពាក់ជាមួយម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ quad-turbocharged អាចផលិតកម្លាំងបាន ១៥៧៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៤វិនាទី និងមាន Top-speed ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្រៅរបស់រថយន្ត​នេះ ត្រូវបានភ្ជាប់មកជាមួយតួខ្លួនពណ៌​​ក្រហម និងពណ៌ខ្មៅដែលផលិតចេញពី Carbon-fiber ព្រមទាំងថាសកង់ពណ៌ខ្មៅជាមួយដុំហ្វ្រាំង caliper ពណ៌ក្រហមងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដៃទ្វារ និងកៅអីត្រូវបានតុបតែងជាមួយពូកស្បែកពណ៌ស ជាមួយអក្សរចិនពណ៌ក្រហម និងកន្លែងផ្សេងទៀតក៏បានតុបតែងជាមួយ Carbon-fiber ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម