
[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-GM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តទំនើប Buick GL8 Land Business Class ប្រភេទ MPV ស៊េរីថ្មីចុងក្រោយ ដែលទទួលបានការអាប់ដេតបន្ថែម នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣២ ០៧៣ ដុល្លារ ។
សម្រាប់ផ្នែកថាមពល រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។ លើសពីនេះ ក៏បានផ្លាស់ប្តូរប្រព័ន្ធជើងក្រោម suspension ផ្នែកខាងក្រោយថ្មីទាំងស្រុង ដោយបានប្រើ 4-link independent rear suspension ។
ក្រឡេកទៅមើលខាងក្រៅ ម៉ូដែលនេះទទួលយកភាសារចនាថ្មីរបស់ក្រុមហ៊ុន ដោយបានផ្លាស់ប្តូរការឌីស្សាញថ្មីទាំងស្រុង ដើម្បីធ្វើឲ្យមានភាពទាក់ទាញជាងមុន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយសនុំចង្កៀងមុខ LED រាងស្រួច រួមទាំងទ្វារចំហៀងជាប្រភេទ Sliding-door កញ្ចក់ការពារឯកជនភាព Privacy-glass និងថាសកង់ទំហំ ១៧អ៉ីញថ្មីផងដែរ ។
ចំណែកផ្នែកខាងក្នុងក៏ទទួលបានការអាប់ដេតថ្មី ដោយទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំសរុប ២៤,៦ អ៉ីញ ខណៈជួរទី២ មានកៅអីបែប VIP ចំនួន ២ ដាច់ចេញពីគ្នា បញ្ចូលនៅមុខងារម៉ាស្សា ព្រមទាំងប្រើកញ្ចក់ ២ជាន់ក្នុងការកាត់បន្ថយសំលេងរំខាងមកពីក្រៅជាដើម ៕