[បរទេស] យោងតាមស្ថិតិពី Late Finance BYD បានឲ្យដឹងថា BYD ចង់បានចំណែកទីផ្សារជាជាងប្រាក់ចំណេញ ដោយការលក់រថយន្តមួយគ្រផង ទទួលបានប្រាក់ចំណេញសុទ្ធជាមធ្យម ១ ២៥០ ដុល្លារ ខណៈ Tesla រកបានជាង ៨ ២៥០ ដុល្លារក្នុងមួយរថយន្ត ដោយផ្អែកលើប្រាក់ចំណេញសុទ្ធ ១៤,៩ ពាន់លានដុល្លារ និងការលក់រថយន្ត ១,៨១ លានគ្រឿងក្នុងឆ្នាំ ២០២៣ ។
ទោះបីជាកម្រិតប្រាក់ចំណេញនៅក្នុងឆ្នាំ ២០២៣ បានទាបក៏ដោយ ក៏ប៉ុន្តែបានកើនឡើងជាងឆ្នាំមុន ដោយនៅក្នុងឆ្នាំ ២០២២ ការលក់រថយន្តរបស់ BYD ក្នុងមួយគ្រឿងចំណេញបានតែ ៧៥០ ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿងនៅក្នុងឆ្នាំ ២០២២ ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុនយក្យរបស់ប្រទេសចិននេះ បានលក់រថយន្តប្រើថាមពលអគ្គិសនីសុទ្ធ (NEV) បានចំនួន ២ ៧០៦ ០៧៥ គ្រឿងនៅក្នុងប្រទេសចិនច្រើនជាងក្រុមហ៊ុន Tesla ដែលលក់បានចំនួន ៦០៣ ៦៦៤ គ្រឿង ៕