BYD នឹងវិនិយោគទឹកប្រាក់ ១៤ពាន់លានដុល្លារ ដើម្បីផលិតរថយន្តមានមុខងារឆ្លាតវៃជាង Tesla

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD នឹងធ្វើការវិនិយោគទឹកប្រាក់ប្រហែល ១០០ ពាន់លានយន់ ស្មើនឹង ១៤ ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធផលិតរថយន្តឆ្លាតវៃធំបំផុតរបស់ពិភពលោក ដែលផ្តោតសំខាន់ជាងគេគឺមុខងារបើកបរដោយស្វ័យប្រវត្តិតាមរយៈ Autopilot ដែលអនុញ្ញាតឲ្យអ្នកបើកបរមិនចាំបាច់កាន់ដៃចង្កូត ។

យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងដា ប្រព័ន្ធបើកបរដោយខ្លួនឯង Autopilot របស់ BYD នឹងត្រូវបានបំពាក់លើរថយន្តអគ្គិសនីដែលមានតម្លៃចាប់ពី ៤២ ០០០ ដុល្លារឡើងទៅ ដែលមាននៅលើរថយន្តអគ្គិសនីសុទ្ធ BYD Denza N7 EV ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា បច្ចេកវិទ្យានេះកំពុងអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ក្នុងនោះក្រុមហ៊ុន Xpeng ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យនេះ បច្ចុប្បន្នបានផ្តល់ប្រព័ន្ធនេះដល់ទៅ ៥២ទីក្រុងនៅទូទាំងប្រទេស។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយផ្អែកលើ sensor និងកាមេរ៉ានៅលើរថយន្ត ដោយជួយឲ្យរថយន្តបង្កើនល្បឿន ជាន់ហ្វ្រាំង ផ្លាស់ប្តូរគន្លង ព្រមទាំងអាចសម្គាល់នៅភ្លើងសញ្ញាចរាចរណ៍ដោយគ្មានជំនួយពីមនុស្សទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម