
ស្របពេលដែលក្រុមហ៊ុនជាច្រើនកំពុងសម្រុកបញ្ចេញនូវរថយន្តស៊េរីថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Song Pro DM-i ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ១៣ ៧០០ដុល្លារ ដល់ ១៦ ៩០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Song Pro DM-i ឆ្នាំ២០២៦ នេះ ដំណើរការដោយម៉ាស៊ីន ១,៥ លីត្រ អាចផលិតកម្លាំងបាន ៩៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦០សេះ។ ក្នុងនោះ វាមានកម្រិតសុីប្រេងត្រឹមតែ ៣,២លីត្រ/១០០គ.មប៉ុណ្ណោះ ហើយក៏អាចបើកបរបានចម្ងាយ ១៣៣គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៥០៨គីឡូម៉ែត្រផងដែរ។

សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ជាពិសេសគឺទៅលើប្រព័ន្ធបូម កម្រិតសុីប្រេង និងបច្ចេកវិទ្យាតែម្តង។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ God Eye C ព្រមទាំងប្រព័ន្ធ MacPherson នៅផ្នែកខាងមុខ និងប្រព័ន្ធ multi-link independent suspension នៅផ្នែកខាងក្រោយផងដែរ៕



















