BYD បានវ៉ាដាច់ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបស់ពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ទម្លាក់ Tesla ពីដំណែងរក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបសើពិភពលោកនៅក្នុងត្រីមាសចុងក្រោយ ក្នុងឆ្នាំ ២០២៣ ដោយលក់រថយន្តអគ្គិសនីទាំងអស់ចំនួន ៥២៦ ៤០៩ គ្រឿង ខណៈ Tesla លក់រថយន្តចំនួនបាន ៤៨៤ ៥០៧ គ្រឿងប។

ជាមួយគ្នានេះ BYD មានកំណត់ត្រាលក់ក្នុងត្រីមាសទី ៤ នៅក្នុងឆ្នាំ ២០២៣ ដោយលក់រថយន្តបានចំនួនសរុប ៩៤២.៦៥១ គ្រឿង ដោយ ៥៥% ជារថយន្តអគ្គិសនីសុទ្ធ (BEV) និង ៤៥% ជារថយន្តប្រភេទ Plugin Hybrid (PHEVs)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា BYD បានលក់រថយន្តអគ្គិសនីបានសរុបចំនួន ៣ ០២៣ ៦៧៩ គ្រឿងក្នុងឆ្នាំ ២០២៣ កើនឡើង ៦២% ពីឆ្នាំ ២០២២ ខណៈ Tesla លក់បានចំនួន ១ ៨០៨ ៥៨១ នៅក្នុងឆ្នាំ ២០២៣ កើនឡើង ៣៨% កាលពីឆ្នាំ ២០២២ ដោយការលក់នៅក្នុងឆ្នាំ ២០២៣ របស់ក្រុមហ៊ុនទាំង ២ មានចំនួនលើសពីលើការប៉ាន់ស្មានពីការលក់ប្រចាំឆ្នាំរបស់ពួកគេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម