BYD វ៉ា Volkswagen ក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេលើលោកលំដាប់ទីបី

[ទីផ្សារបរទេស] ការចាត់ថ្នាក់​តម្លៃលើ​ទីផ្សារសកលលោក​សម្រាប់ក្រុមហ៊ុនផលិតរថយន្តដែលទើបតែចេញផ្សាយ បានបង្ហាញ​ចេញ​នូវតួលេខគួរឲ្យភ្ញាក់ផ្អើលមួយ ដោយក្រុមហ៊ុនរថយន្ត BYD បាននាំមុខ Volkswagen ក្លាយជាក្រុមហ៊ុន​រថយន្ត​មាន​តម្លៃ​ជាង​គេលំដាប់ទីបី។



បញ្ជីថ្មីនៃចំណាត់ថ្នាក់បានបង្ហាញដែរថា Tesla នៅតែជាក្រុមហ៊ុនលេខមួួយ ដោយ​មាន​តម្លៃលើទីផ្សារសរុប ៧៤០,៥៨ពាន់​លាន​ដុល្លារ។ តម្លៃនេះគឺហាក់ខុសគ្នាឆ្ងាយទៅនឹង Toyota ដែលជាប់ចំណាត់ថ្នាក់លេខពីរជាមួយតម្លៃទីផ្សារ ២២៧,៥២ពាន់​លាន​ដុល្លារ។

ដោយឡែក BYD ឈរនៅចំណាត់ថ្នាក់​លេខ​បី​ជាមួយ​តម្លៃ​ទីផ្សារ ១២៧,២៣ពាន់​លាន​ដុល្លារ នាំមុខ Volkswagen ខណៈដែល Mercedes-Benz ឈរនៅចំណាត់ថ្នាក់លេខ៥ ជាមួយក្រុមហ៊ុន BMW Group, General Motors, 
Ford, Stellantis និង Honda ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះឃើញថាមានតែ BYD តែមួយប៉ុណ្ណោះដែលជាក្រុមហ៊ុនផលិតរថយន្តចិនអាចឈរនៅចំណាត់ថ្នាក់​កំពូល​ទាំង​១០ ហើយ​ក្រុមហ៊ុន​រថយន្ត​ចិនដទៃទៀតដែលទើបមានឈ្មោះក្នុងបញ្ជីមានដូចជា Li Auto, Nio និង Xpeng ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម