BYD កំពុងស្នើសុំចុះបញ្ជី សម្រាប់ផលិតឡានអគ្គិសនី EV ម៉ូដែលថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ នៅចិន

ក្រុមហ៊ុនផលិតរថយន្ត BYD បានដាក់ពាក្យស្នើសុំចុះបញ្ជីទៅកាន់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) ក្នុងការផលិតរថយន្តម៉ូដែល Seal 08 ប្រភេទ sedan ប្រើអគ្គីសនីសុទ្ធ ដែលមានតម្លៃលក់ខ្ទង់ ២ម៉ឺនដុល្លារ នឹងដាក់នៅត្រីមានទី ២ ឆ្នាំ ២០២៥ ។

សម្រាប់ BYD Seal 08 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ ផ្គួបជាមួយអាគុយប្រភេទ LFP ទំហំ ៥៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៥៤៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៧២០ មម ទទឹង ១៨៨០ មម កំពស់ ១៤៩៥ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៨២០ មម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Ocean Design language ដោយមានប៉ាណាមុខបិទជិត ជាប់សងខាងចង្កៀងមុខ LED លេងការឌីស្សាញរាងស្រួច ក៏ដូចជាថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ ខណៈផ្នែកខាងក្នុង មិនមានព័ត៌មានបង្ហាញទេ

មិនត្រឹមតែប៉ុណ្ណោះ BYD Seal 08 ក៏ទទួលបាននៅប្រព័ន្ធជំនួយការអ្នកបើកបរ God’s Eye DiPilot driving assistance system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម