BYD ក្លាយជាដៃគូសហការរបស់ UEFA សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អឺរ៉ុបឆ្នាំ ២០២៤

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានក្លាយជាដៃគូ E-Mobility ផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អឺរ៉ុប UEFA EURO-2024 ដែលត្រូវបានប្រកាសដោយសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប ឬហៅកាត់ថា UEFA ជាមួយគោលដៅរៀបចំការប្រកួតជើងឯកអឺរ៉ុបប្រកបដោយនិរន្តរភាពបំផុត។

សម្រាប់ព្រឹត្តិការណនេះ នឹងប្រព្រឹត្តទៅនៅប្រទេសអាឡឺម៉ង់មានរយៈពេលពេញមួយខែ ដោយចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងនោះ BYD នឹងផ្តល់រថយន្តអគ្គិសនីដល់ភាគីពាក់ព័ន្ធក្នុងអំឡុងពេលការប្រកួត ដោយជំនួសក្រុមហ៊ុន Volkswagen ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការផ្តល់រថយន្តដល់ភាគីពាក់ព័ន្ធរបស់ EURO-2024 ក្នុងនោះ BYD នឹងធ្វើការដាក់បង្ហាញម៉ូដែលអគ្គិសនីសុទ្ធ (NEV) ចុងក្រោយបំផុតរបស់ខ្លួននៅឯកន្លែងប្រកួតរួមមាន YangWang U8, YangWang U9 និង YangWang U7 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម