[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គ្រោងនឹងសាងសង់រោងចក្រផលិតរថយន្តនៅអឺរ៉ុបដំបូងរបស់ខ្លួនក្នុងប្រទេសហុងគ្រី ដោយរោងចក្រផលិតនេះផលិតរថយន្ត អគ្គិសនី (NEVs) អគ្គិសនីសុទ្ធ (BEVs) និង Plug-in hybrid ដែលមានសមត្ថភាពផលិតរថយន្តរហូតដល់ ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅពេលដែលវាដំណើរការពេញលេញ។
គួរឲ្យដឹងថា BYD បានវាយតម្លៃប្រទេសជាច្រើននៅអឺរ៉ុបអស់រយៈពេលជាងមួយឆ្នាំ ហើយបានចាត់ទុកប្រទេសអាល្លឺម៉ង់ និងបារាំងជាទីតាំងសម្រាប់សាងសង់រោងចក្រ ប៉ុន្តែចុងក្រោយត្រូវបានជ្រើសយកប្រទេសហុងគ្រី បន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktok Orban ដែលកាលពីខែតុលាបានទៅទស្សនាទីស្នាក់ការកណ្តាលរបស់ BYD ក្នុងទីក្រុង Shenzhen ប្រទេសចិន។
គួរឲ្យដឹងថា មិនទាន់មានព័ត៌មានលម្អិតទាក់ទងអំពីទំហំនៃរោងចក្រនេះថាតើវានឹងត្រូវចំណាយអស់ប៉ុន្មាន ឬពេលដែលវានឹងបើកដំណើរការនោះទេ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានបន្ថែមថា ការវិនិយោគដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចហុងគ្រី ៕