BYD ចាប់ផ្តើមផលិតកម្មខ្នាតធំ សម្រាប់ឡាន SUV កូនកាត់ Fang Cheng Bao Tai 7 មុនពេលចេញលក់ផ្លូវការចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD គឺ Fang Cheng Bao បានចាប់ផ្តើមផលិតកម្មខ្នាតធំលើរថយន្តកូនកាត់ហាយប្រ៊ីដ Tai 7 របស់ខ្លួនហើយ បន្ទាប់ពីមានផែនការចេញលក់នៅត្រីមានទី៤ ឆ្នាំនេះ។

សម្រាប់ឡាន SUV កូនកាត់ Tai 7 គឺជាម៉ូឌែលទី២ នៃត្រកូល Tai របស់ Fang Cheng Bao បន្ទាប់ពី Tai 3 ដែលជារថយន្ត SUV កូនកាត់ហាយប្រ៊ីដូចគ្នា។ Tai 7 មានប្រវែងតួរខ្លួនសរុប ៤ ៩៩៩មម, ទទឹង ១ ៩៩៥មម, កម្ពស់ ១ ៨៦៥មម និងប្រវែងគម្លាតកង់ ២ ៩២០មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ Fang Cheng Bao Tai 7 ដំណើរការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន២ និងមាន ជម្រើសកញ្ចប់អាគុយចំនួន ២ជម្រើសគឺ

  • ប្រភេទប៉ុង២ បំពាក់មកជាមួយកញ្ចប់អាគុយ CLTC ទំហំ ៣៥,៦kWh ដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ១៨០គ.ម
  • ប្រភេទប៉ុង១ បំពាក់មកជាមួយកញ្ចប់អាគុយ CLTC ទំហំ ២៦,៦kWh ដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ១៣៥គ.ម។ បន្ថែមពីនេះ នៅពេលសាកភ្លើង និងចាក់សាំងមួយពេញ Tai 7 អាចបើកបរបានចម្ងាយលើសពី ១​ ៣០០គ.ម ផងដែរ។

គួររំលឹកផងដែរថា Fang Chen Bao បានលក់រថយន្តបានចំនួន ១៨ ៩០៣គ្រឿងក្នុងខែមិថុនា ដែលតំណាងឱ្យការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ទៅ ៦០៥,៣៤ ភាគរយ និងការកើនឡើងពីមួយខែទៅមួយខែចំនួន ៥០,១២ ភាគរយ នេះបើយោងតាមទិន្នន័យពី CnEVPost៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម