BYD ដាក់គោលដៅចង់ក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេនៅអូស្រ្តាលីនៅត្រឹម ៣ឆ្នាំខាងមុខ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានដាក់គោលដៅក្នុងគោលបំណងទម្លាក់តំណែងក្រុមហ៊ុន Toyota ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ក្នុងការលក់រថយន្តបានច្រើនជាងគេនៅទីផ្សារប្រទេសអូស្ត្រាលី ។

យោងតាមគេហទំព័រ EVDirect បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត BYD អាចនឹងវ៉ាដាច់ក្រុមហ៊ុន Toyota នៅត្រឹមឆ្នាំ ២០២៧ ដោយសារ ការលក់បច្ចុប្បន្នរបស់ក្រុមហ៊ុនចិនមួយនេះ មានការកើនឡើងគួរឲ្យគត់សម្គាល់ ចាប់តាំងពីបានចូលមកកាន់ទីផ្សារប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា សម្រាប់លក់រថយន្តសរុបនៅក្នុងឆ្នាំ ២០២៤ នៅទីផ្សារប្រទេសអូស្រ្តាលី ក្នុងនោះ ក្រុមហ៊ុន Toyota ឈរកំពូលតារាងក្នុងនាមជាអ្នកលក់បានច្រើនជាងគេជាមួយចំនួន ២៤១ ២៩៦ កើនឡើង ១២,១% ខណៈ BYD ឈរនៅលេខរៀងទី ១៧ លក់បានចំនួន ២០ ៤៥៨ គ្រឿង កើនឡើង ៦៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម