កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា ពួកគេនឹងដាក់បង្ហាញចេញជាផ្លូវការនូវថ្ម LFP ថ្មីដែលអាចសាកបានលឿនបំផុតនៅក្នុងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងពិព័រណ៍ Bauma China ឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
ចំពោះលក្ខណៈពិសេសសំខាន់ៗរបស់ថ្មថ្មីរបស់ BYD នេះ នឹងមានថាមពលសាកអតិបរមា ៦០០គីឡូវ៉ាត់ ប្រព័ន្ធតង់ស្យុងខ្ពស់ដល់ ១ ៥០០វ៉ុល ដែលអាចផ្តល់ចរន្តអតិបរមា ៤០០អំពែរ។
ទន្ទឹមនឹងនេះ ថ្មថ្មីនេះនឹងមានទំហំចន្លោះពី ២០០ ទៅ ២ ៥០០គីឡូវ៉ាត់ម៉ោង និងមានអាយុកាលខ្ពស់អាចបញ្ជូលថ្មបាន ៧ ០០០ ដង មុខពេលធ្លាក់ចុះ ដែលមានសមត្ថភាពដំណើរការនៅក្នុងសីតុណ្ហភាព -35°C ដល់ 65°C ដែលអាចប្រើប្រាស់បាននៅក្នុងលក្ខខណ្ឌជាច្រើន។
លើសពីនេះទៅទៀត ថ្មថ្មីនេះនឹងប្រើប្រាស់នូវបច្ចេកវិជ្ជា Blade Battery ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ទល់នឹងចរន្តភ្លើង និងធន់នឹងការប្រើប្រាស់ក្នុងរយៈពេលវែង។
គួរឲដឹឹងថា ថ្មនេះត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមហ៊ុន XCMG ដែលក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ធំជាងគេនៅក្នុងប្រទេសចិន៕