ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ BYD ថា ពួកគេនឹងដាក់បង្ហាញចេញថ្ម EV ថ្មី ដែលអាចសាកបានលឿនជាងគេក្នុងលោក ក្នុងថ្ងៃ២៦ ខាងមុខនេះ

BYD ថា ពួកគេនឹងដាក់បង្ហាញចេញថ្ម EV ថ្មី ដែលអាចសាកបានលឿនជាងគេក្នុងលោក ក្នុងថ្ងៃ២៦ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា ពួកគេនឹងដាក់បង្ហាញចេញជាផ្លូវការនូវថ្ម LFP ថ្មីដែលអាចសាកបានលឿនបំផុតនៅក្នុងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងពិព័រណ៍ Bauma China ឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

ចំពោះលក្ខណៈពិសេសសំខាន់ៗរបស់ថ្មថ្មីរបស់ BYD នេះ នឹងមានថាមពលសាកអតិបរមា ៦០០គីឡូវ៉ាត់ ប្រព័ន្ធតង់ស្យុងខ្ពស់ដល់ ១ ៥០០វ៉ុល ដែលអាចផ្តល់ចរន្តអតិបរមា ៤០០អំពែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ថ្មថ្មីនេះនឹងមានទំហំចន្លោះពី ២០០ ទៅ ២ ៥០០គីឡូវ៉ាត់ម៉ោង និងមានអាយុកាលខ្ពស់អាចបញ្ជូលថ្មបាន ៧ ០០០ ដង មុខពេលធ្លាក់ចុះ ដែលមានសមត្ថភាពដំណើរការនៅក្នុងសីតុណ្ហភាព -35°C ដល់ 65°C ដែលអាចប្រើប្រាស់បាននៅក្នុងលក្ខខណ្ឌជាច្រើន។

លើសពីនេះទៅទៀត ថ្មថ្មីនេះនឹងប្រើប្រាស់នូវបច្ចេកវិជ្ជា Blade Battery ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ទល់នឹងចរន្តភ្លើង និងធន់នឹងការប្រើប្រាស់ក្នុងរយៈពេលវែង។

គួរឲដឹឹងថា ថ្មនេះត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមហ៊ុន XCMG ដែលក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ធំជាងគេនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម