
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD បានប្រកាសជាផ្លូវការថា ប្រាក់ចំណូលពីការលក់រថយន្តរបស់ពួកគេនៅក្នុងឆ្នាំ២០២៤ គឺមានចំនួនលើស ១០០ ពាន់លានដុល្លារ និងមានការកើនឡើង ២៩ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ខណៈចំនួននេះបានវ៉ាដាច់ និងលើសគូប្រជែងធំដូចជា Tesla ដែលមានប្រាក់ចំណូលត្រឹមតែ ៩៧,៧ ពាន់លានដុល្លារ ប៉ុណ្ណោះ។
ក្នុងនោះ នៅក្នុងឆ្នាំ២០២៥ នេះ BYD បានបង្ហាញពីការកំណត់គោលដៅលក់ ៥,៥ លានគ្រឿង ដោយមួយក្នុងចំនួននេះមានការនាំចេញ ៨០០ ០០០ គ្រឿងទៅក្រៅប្រទេស។ គួរឲដឹងថា ការលក់របស់ BYD នៅឆ្នាំ ២០២៤ មានចំនួន ៤,២៧ លានគ្រឿង។
ទន្ទឹមនឹងនេះ ទោះបីជាប្រាក់ចំណូលប្រចាំឆ្នាំមានការខុសគ្នាក៏ដោយ តែបើគិតពីតម្លៃទីផ្សារវិញ គឺ Tesla មានតម្លៃទីផ្សារធំជាងដល់ទៅ ៨០០ ពាន់លានដុល្លារ ឯណ្ណោះ៕