BYD និង DJI សហការគ្នាដាក់ Drone ដើម្បីជំនួយដល់ការបើកបររបស់រថយន្ត

ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសជាផ្លូវការថា ពួកគេបានសហការជាមួយក្រុមហ៊ុន DJI ដើម្បីប្រើប្រាស់នូវប្រព័ន្ធ Drone របស់ក្រុមហ៊ុនមួយនេះ សម្រាប់ជំនួយដល់ការបើកបររបស់រថយន្តរបស់ពួកគេ។

ក្នុងនោះ រថយន្តដំបូងដែលប្រើប្រាស់ប្រព័ន្ធ Drone នេះ គឺរថយន្ត BYD Fang Cheng Bao Bao 8 មានតម្លៃលក់ចាប់ពី ៥៤ ៣៣០ ដុល្លារ។ ជាមួយគ្នានេះ ក្រុមហ៊ុន BYD ផ្ទាល់ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងបញ្ចូលបច្ចេកវិទ្យានេះទៅក្នុងរថយន្តបន្ថែមទៀតក្នុងពេលអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រព័ន្ធ Drone មានឈ្មោះបច្ចេកទេសថា “hangar system” ដែលបំពាក់នៅលើដំបូលរបស់រថយន្តមានទំហំ ០,២៩ ម៉ែត្រការ៉េ និងកម្ពស់ ២១៥ ម.ម ម អាចហោះឡើង និងចុះចតក្នុងល្បឿន ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដំណើរការដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI និងកម្មវិធីនៅលើរថយន្ត សម្រាប់ការប្រើប្រាស់ដើម្បីតាមសកម្មភាពរបស់រថយន្តពេលបើកបរ និងប្រើចាំបាច់សម្រាប់ពេលជួបឧបសគ្គនៅពេលអាសន្ន។ លើសពីនេះ ក៏អាចប្រើក្នុងការថតសកម្មភាពជាប្រភេទវីដេអូបានផងដែរ។

ចំពោះលក្ខណៈពិសេសមួយទៀតនោះគឺ ប្រព័ន្ធ Drone នេះ អាចដំណើរការដោយស្វ័យប្រវត្តិក្នុងចម្ងាយហោះហើរ ២  គីឡូម៉ែត្រ និងអាចត្រឡប់មកទីតាំងដើមវិញដើម្បីការសាកថ្ម។ វាសាកថ្មបានពី ២០ ទៅ ៨០ភាគរយ ក្នុងរយៈពេលតែ ៣០ នាទី ប៉ុណ្ណោះ៕

មានវីដេអូៈ YouTube
ផ្ទាំងផ្សាយពាណិជ្ជកម្ម