BYD និង Geely នៅតែជាក្រុមហ៊ុនកំពូលលក់រថយន្ដបានច្រើនជាងគេកាលពីខែមុន

ទីផ្សារលក់រថយន្តថ្មីក្នុងប្រទេសចិន នៅតែមានភាពរស់រវើកគិតត្រឹមខែឧសភា ឆ្នាំ២០២៥ ក្នុងនោះក្រុមហ៊ុនផលិតរថយន្តជាច្រើនបានបង្ហាញកំណើននៃការលក់កាន់តែខ្លាំងមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាមានការប្រែប្រួលប្រចាំខែខ្លះក៏ដោយ។ យោងតាមការរបាយការណ៍នៃការលក់កាលពីមុន បានបង្ហាញថាក្រុមហ៊ុន BYD នៅតែបន្តនាំមុខគេ ខណៈដែលក្រុមហ៊ុន Geely, Leapmotor, និង Xpeng បានបង្កើនបរិមាណលក់របស់ខ្លួនទ្វេដង គួរឲ្យសម្គាល់។

BYD Seal Test Drive, Review: Elon Musk's Lucky It's Not on Sale in US -  Business Insiderក្រុមហ៊ុន BYD នៅតែឈរនៅលេខ១ ជាក្រុមហ៊ុនលក់ដាច់ជាងគេនៅក្នុងខែឧសភា ក្រោយពួកគេលក់រថយន្ដបានចំនួន ៨៧៦ ៩៣០គ្រឿង កើនឡើង ដែលជាការកើនឡើង ១៣៥.២% ធៀបនឹងឆ្នាំមុន និងខ្ពស់ជាងខែមេសា ៩.៩%។

Geely EX5 electric SUV will head to Norway, Australia, Thailand and  Indonesiaក្រឡែកមកមើល Geely ពួកគេលក់រថយន្ដសរុបបានចំនួន ១៣៨ ០២១គ្រឿង គិតត្រឹមខែឧសភា កើនឡើង ១៣៧.១% ធៀបនិងឆ្នាំមុន។ រថយន្តម៉ូឌែល Galaxy ឈានមុខគេក្នុងការលក់ ដោយលក់បាន ១០១ ៨៤៥ គ្រឿង តាមពីក្រោយដោយ Lynk & Co លក់បាន ១៧ ២៦៨គ្រឿង និង Zeekr ១៨៩០៨គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សរុបការលក់រថយន្តសម្រាប់ក្រុមហ៊ុន Geely Group ទាំងមូលបានកើនដល់ចំនួន ៦០២ ៧៨៤គ្រឿង គិតត្រឹមខែឧសភា ដែលជាការកើនឡើង ១៣៧.១% ធៀបនឹងឆ្នាំមុន។

2021 Leapmotor C11 Exclusive Edition Electric Vehicle - Electric Car, New  Energy Vehicles | Made-in-China.comក្រុមហ៊ុន Leapmotor លក់រថយន្ត​បាន​ចំនួន ៤៥ ០៦៧គ្រឿង គិតក្នុង​ខែឧសភា កើន​ឡើង ១៤៨.១% ធៀបនិងឆ្នាំមុន។ គិត​ត្រឹម​ខែឧសភា​ឆ្នាំ២០២៥ ពួកគេលក់រថយន្ដបានចំនួន ១៧៣ ៦៥៨គ្រឿង ​កើន​ឡើង ១៦០.៨%។ រថយន្ដម៉ូឌែល​ C11 ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់ ដោយសារមាន​មុខងារ​ទំនើបៗ​និង​តម្លៃ​សមរម្យ។

AITO M9: Packed With Huawei'S Top 10 Smart Car Black Technologies -  GuangcaiAutoក្រុមហ៊ុន Harmony Intelligent Mobility ដែលគាំទ្រដោយក្រុមហ៊ុន Huawei លក់រថយន្ដបានចំនួន ៤៤ ៤៥៤ គ្រឿង ក្នុងខែឧសភា។ រថយន្ដ Aito M9 ជាម៉ូឌែលលក់ដាច់ជាងគេ ក្រោយលក់បាន ១៥ ៤៨១គ្រឿង តាមពីក្រោយដោយម៉ូឌែល M8 លក់បាន ១២ ១១៦គ្រឿង, ម៉ូឌែល. M5 Ultra លក់បាន ៤ ៨៨៩គ្រឿង និង M7 លក់បា ៤ ១៣៩គ្រឿង)។ រថយន្ត Luxeed R7 លក់បាន ៥ ១២៤គ្រឿង ខណៈដែលម៉ូដែល Stelato S9 EREV ទើបនឹងដាក់លក់ថ្មីនេះលក់បានចំនួន ២ ០០០ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម