BYD បញ្ចេញគំរូរថយន្តអគ្គិសនី BYD UX ប្រភេទ SUV ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ ក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ BYD បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី BYD UX ប្រភេទ SUV ថ្មី ដែលមានទំហំធំជាងរថយន្ត TANG DM ដែលរំពឹងថានឹងមានតម្លៃយ៉ាងហោចណាស់ ៤៤ ៦៩៧ ដុល្លារ គ្រោងបង្ហាញខ្លួនជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំនេះ ក្នុងទីផ្សារប្រទេសចិន។

គួរឲ្យដឹងថា ទីផ្សាររថយន្តប្រភេទ SUV និងប្រភេទ Crossover កំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន BYD កំពុងធ្វើឲ្យផលិតផលរបស់ខ្លួនកាន់តែទូលំទូលាយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តអគ្គិសនី BYD UX ប្រភេទ SUV គឹជារថយន្តម៉ូដែលខ្ពស់បំផុត នឹងត្រូវបានដាក់ជារថយន្ត SUV ខ្នាតធំបំផុតរបស់ម៉ាក BYD ក្រោមគំនិត X Dream និងប្រើប្រាស់ជាមួយគ្រោងឆ្អឹង e-platform 3.0 ជាមួយបច្ចេកវិទ្យា CTB battery technology ។

ចំពោះផ្នែកខាងក្រៅបានយកការរចនាចេញពី BYD X Dream Concept ស្ទើរតែទាំងស្រុងនៅក្នុងទីតាំងនៃរថយន្ត SUV ទំហំមធ្យម ដោយរក្សាការរចនាក្រោមគំនិត “Dragon Face” ជាមួយប៉ាណាខាងមុខធំ ចង្កៀងភ្លើងក្រោយ LED រាងជាក្រញ៉ាំនាគ និងថាសកង់ស្ព័រទំហំធំផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន BYD បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងខែមីនាថា រថយន្តថ្មីរបស់ម៉ាកនេះ នឹងត្រូវបានបំពាក់ដោយថាមពលអគ្គិសនីដូចជា hybrid, plug-in hybrid និងអគ្គិសនីសុទ្ធ។ បន្ថែមពីនេះ រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ២១៤ ​សេះ និងនៅប្រភេទម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំងបាន ៤៨២ សេះ ហើយនឹងមានប្រភេទថាមពលចំនួនបី រួមទាំង UXEA/UXEB/UXEC ជាមួយប្រភេទប៉ុង១ និងប៉ុង២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម