[បរទេស] ក្រុមហ៊ុនផលោតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ BYD Titanium 3 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV off-road ជាមួយតម្លៃលក់ចាប់ពី ២៧ ៦០០ ដុល្លារ គ្រោងនឹងចេញនៅទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២៥ ។
BYD Titanium 3 ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤០០ សេះ ផ្គួបជាមួយអាគុយប្រភេទ Blade battery ដែលរំពឹងថា សាកថ្មពេញម្តងអាចបើកបរបានចម្ងាយខ្ទង់ ៦០០ គីឡូម៉ែត្រ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៤៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានភាពហាប់ណែនលក្ខណៈជាជ្រុង ដោយបានបំពាក់ជាមួយប៉ាណាបិទជិត កាងការពារផ្នែកខាងមុខ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៩អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ គាំទ្រដោយឈីប Qualcomm Snapdragon8155 និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ៕