
បន្ទាប់ពីមានការចែកចាយនូវរូបភាពជាច្រើននៅក្នុងបណ្តាញសង្គម ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី BYD Fang Cheng Bao Bao 8 របស់ខ្លួនហើយ ដោយក្នុងនោះ មានតម្លៃលក់ចាប់ពីតែ ៥៣ ២០០ដុល្លារ ដល់ ៥៦ ០០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ រថយន្ត Fang Cheng Bao Bao 8 នេះ មានប្រវែង ៥ ១៩៥ ម.ម ទទឹង ១ ៩៩៤ ម.ម កម្ពស់ ១ ៨៧៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩២០ ម.ម។ វាមានការរចនាមកជាមួយរូបរាងបែប Off-Roads និងអំណាច ដែលរួមបញ្ជូលជាមួយកាងធំៗ ក៏ដូចជាសំបកកង់ប្រភេទ Off-Roads និងថាសកង់ទំហំធំជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការបើកបរ Huawei Qiankun Intelligent Driving ADS 4.0 system ផងដែរ។
សម្រាប់ផ្នែកថាមពលវិញ គឺដំណើរការដោយម៉ាស៊ីន ២,០ លីត្រ Turbo និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៣៨សេះ និងកម្លាំងរមួល ៧៦០ញ៉ូតុនម៉ែត្រ។ ក្នុងនោះ វាគឺអាចបើកបរបានចម្ងាយ ១២៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ២០០គីឡូម៉ែត្រ។
ចំពោះផ្នែកខាងក្នុង គឺទទួលបាននូវអេក្រង់កម្សាន្តទំហំ ១៧,៣ និង ១២,៣អ៊ីញ, អេក្រង់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់ AR-HUD ទំហំ ៥០អ៊ីញ៕