BYD បញ្ចេញ Han L EV សាកតែ ៥នាទី ប៉ុណ្ណោះ ជិះបាន ៤០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនូវរថយន្ត BYD Han L EV ស៊េរីថ្មីចុងក្រោយ ទទួលបានការឌីស្សាញថ្មី ជាមួយតម្លៃលក់ចាប់ពី ៣៧ ៣០០ ដុល្លារ ដល់ ៤៨ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

BYD Han L ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង BYD Super e-Platform មានប្រវែង ៥ ០៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩៧០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ផលិតកម្លាំងបាន ៦៧០ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៧៧៧,៨ និង ៣០៨,៤ សេះ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ២,៧វិនាទី មាន Top-Speed ៣០៥គ.ម/ម៉ោង

ក្នុងនោះ រថយន្តនេះ ប្រើប្រាស់នូវកញ្ចប់អាគុយ LFP ទំហំ ៨៣,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៦០១ ទៅ ៧០១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចជិះបាន ៤០០គីឡូម៉ែត្រ គ្រាន់តែសាក ៥នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈស្ព័រខ្លាំងជាងមុន ដោយបានបន្ថែមនូវកាមេរ៉ានៅលើដំបូល រួមជាមួយចង្កៀងមុខប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថ្មីទំហំ ១៩អ៊ីញ និងដៃទ្វារប្រភេទ Flush door handles រួមជាមួយនឹងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែប luxury រួមជាមួយដៃចង្កូតរាងអក្សរ D និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៦អ៊ីញ ក៏ដូចជាកន្លែសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធ BYD God Eye ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម