BYD ដាក់ដំណើរការជាផ្លូវការរថយន្តក្រុងអគ្គិសនីសុទ្ធ eBus9 ជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការថយន្តក្រុង BYD eBus9 ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធមានប្រវែងដល់ទៅ ៩ ម៉ែត្រ ជាលើកដំបូងរបស់ក្រុមហ៊ុននៅទីផ្សារប្រទេសកូរ៉េខាងត្បូង ។

eBus9 គឺជាផលិតផលដ៏សំខាន់សម្រាប់ក្រុមរថយន្តក្រុងអគ្គិសនីរបស់ BYD នៅក្នុងទីផ្សារកូរ៉េ។ ម៉ូដែលនេះមានថ្ម LFP ដែលផលិតដោយ BYD ដោយត្រូវបានបញ្ជាក់ដោយក្រសួងបរិស្ថានក្នុងតំបន់ អាចបើកបរបានចម្ងាយរហូតដល់ ៤៧៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ BYD បានដាក់បញ្ចូលប្រព័ន្ធ Central AC Synchronous របស់ខ្លួនទៅក្នុង eBus9 ដើម្បីកែលម្អក្នុងការបើកបរ និងបំពាក់នៅប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចពីក្រុមហ៊ុនអាល្លឺម៉ង់ WABCO ផងដែរ។ eBus9 មាន​ប្រព័ន្ធ​ស្អំអាគុយ​ដែល​សម្រប​តាម​លក្ខខណ្ឌ​អាកាសធាតុ​ក្នុង​តំបន់​ខុសៗ​គ្នាទៀតផង។

ប្រធាន​សាខា​កូរ៉េ​របស់ BYD បាន​បង្ហាញ​ថា​ក្រុមហ៊ុន​គ្រោង​នឹង​ចែកចាយ​រថយន្ត BYD eBus9 ចំនួន ១២០ គ្រឿង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ឆ្នាំ​នេះ។ នៅចុងឆ្នាំ ២០២៣ ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងមានឡានក្រុងអគ្គិសនីចំនួន ៧២៦ ។ លើសពីនេះ BYD កំពុងធ្វើការយ៉ាងសកម្មលើការបញ្ជាក់រថយន្តក្រុងថ្មីរបស់ខ្លួន (B11) ប្រវែង ១១ ម៉ែត្រ ដោយគ្រោងនឹងណែនាំវាទៅកាន់ទីផ្សារកូរ៉េក្នុងឆ្នាំខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម