BYD ប្រកាសដាក់លក់ Yangwang U8L នៅចិន តម្លៃតែ ១៨មុឺនដុល្លារប៉ុណ្ណោះ!

[ទីផ្សារចិន] ស្របពេលដែលទីផ្សាររថយន្តថ្មីៗកំពុងតែមានការប្រកួតប្រជែង ពេលនេះ ក្រុមហ៊ុន Yangwang ដែលស្ថិតនៅក្រោមក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Yangwang U8L របស់ខ្លួនហើយ ដោយមានតម្លៃលក់តែ ១៨មុឺនដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Yangwang e⁴ មានប្រវែង ៥ ៤០០ ម.ម ទទឹង ២ ០៤៩ ម.ម កម្ពស់ ១ ៩២១ ម.ម និងប្រវែងគម្លាតកង់ ៣ ២៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១ ១៨០ សេះ និងកម្លាំងរមួល ១ ២៨០ញ៉ូតុនម៉ែត្រ អាចជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទី ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុបខ្ទង់ ១ពាន់គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៅលើការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុង BYD Yangwang U8L មានការរចនាដូចគ្នាទាំងស្រុងទៅនឹងម៉ូឌែលស្តង់ដារ ប៉ុន្តែបានភ្ជាប់មកជាមួយជម្រើសពណ៌ Obsidian Black និង Sunstone Gold និងបានប្រើប្រាស់នូវយ៉ាន់ស្ព័រថ្មីទំហំ ២៣ អ៊ីញ ក៏ដូចជាឡូហ្គូលមាស 24K នៅផ្នែខាងមុខ ផ្នែកខាងក្រោយ និងនៅលើចង្កូត អេក្រង់កុងទ័រទំហំ ២៣,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៨ និង ២៣,៦អ៊ីញ ជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ DiSus-P intelligent hydraulic body control និងប្រព័ន្ធ DiPilot 600 system ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម