កាលពីថ្ងៃទី ១២ ក្រុមហ៊ុន BYD បានផលិតរថយន្តម៉ូឌែល BYD Han ទី២០ ០០០គ្រឿងរួចរាល់ ហើយវាគឺជាម៉ូឌែលដំបូងគេ ដែលបំពាក់ជាមួយ បន្ទះអាគុយអគ្គិសនី (Blade Battery)។
ពេលនេះ ក្រុមហ៊ុន BYD កំពុងបង្កើនការផលិត និងការលក់ ដោយខែវិច្ឆិការ អោយបានជិត ១០ ០០០គ្រឿង និងខែធ្នូ លើសពី ១០ ០០០គ្រឿង។
ដោយសារតែក្រុមហ៊ុន ទទួលបានការបញ្ជាទិញប្រហែល ៤០ ០០០គ្រឿង (ប្រហែល ២០ ០០០ គ្រឿង កំពុងរង់ចាំផ្តល់ជូនអតិថិជន) ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តថាការបញ្ជាទិញនេះ វានឹងនៅតែមានចំនួនខ្ពស់រហូតដល់ខែកុម្ភះ ដោយប្រហែលពី ៥ ០០០ ទៅ ១០ ០០០គ្រឿងក្នុងមួយខែ។
#BYD #Han (EV+PHEV) Nov deliveries to be close to 10K units, Dec to break the 10K mark and then stay on that level until Feb, Mar at 5K-10K, #China media citing company sales GM.
Han #EV Nov to be at 8K, #PHEV at 2-3K, GM said adding currently 20K orders still waiting delivery. pic.twitter.com/fpzopJlU1Z— Moneyball (@DKurac) November 7, 2020
យោងតាមទិន្នន័យនៃការលក់ក្នុងខែ តុលា មានចំនួន ៧ ៥៤៥ គ្រឿង គិតសរុបទាំងអស់មានចំនួនប្រហែលជាជាង ១៨ ០០០គ្រឿងផងដែរ។ សម្រាប់រថយន្តដែលមានការលក់បានច្រើនជាងគេ គឺជាប្រភេទអគ្គិសនី ប៉ុន្តែក្នុងនោះក៏មានចំណែកពីការលក់រថយន្តប្រភេទ PHEV (Plug-in Hybrid) ផងដែរ ដោយមានចំនួន ២ ០០០គ្រឿងក្នុងមួយខែ។ ហើយបន្ទាប់ពី ម៉ូឌែល BYD Han នឹងមានម៉ូឌែលផ្សេងៗ ដែលនឹងបំពាក់ជាមួយ បន្ទះអាគុយអគ្គិសនី (Blade Battery)។