BYD Atto 2 PHEV ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​អេស្ប៉ាញជាមួយតម្លៃជាង៣មុឺនដុល្លារ

ក្រុមហ៊ុន BYD បាន​រៀបចំ​ព្រឹត្តិការណ៍​ដាក់​លក់​រថយន្ដរបស់ខ្លួននៅ​ទីក្រុង Barcelona កាលពី​ថ្ងៃទី ១៩ ខែវិច្ឆិកា ដើម្បី​ណែនាំ​ទៅកាន់អតិថិជនឲ្យស្គាល់ពីរថយន្ដ Atto 2 DM-i ជាប្រភេទរថយន្ដ PHEV (ដែល​គេ​ស្គាល់​ថានៅ​ប្រទេស​ចិន​មានឈ្មោះ Yuan UP)។

នៅ​ប្រទេស​អេស្ប៉ាញ រថយន្ត BYD Atto 2 PHEV បានផ្ដល់ជូនជាជម្រើស២ម៉ូឌែល ដោយក្នុងនោះចំពោះ៖

-ម៉ូឌែល Active មានតម្លៃប្រហែល 35,900ដុល្លារ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយ​ម៉ូទ័រ​អគ្គិសនី អាចផលិត​កម្លាំង ១២២ គីឡូវ៉ាត់ ឬស្មើនិង ១៦៤ សេះ បំពាក់មកជាមួយអាគុយទំហំ ៧.៨ គីឡូវ៉ាត់ម៉ោង ​អាច​បើកបរ​ដោយ​អគ្គិសនី​សុទ្ធ​បាន​ប្រហែល ៤០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយសរុប ៩៣០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។

-​ម៉ូឌែល Boost មានតម្លៃ ប្រហែល 39,200ដុល្លារ ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយ​ម៉ូទ័រ​អគ្គិសនី អាចផលិត​កម្លាំង ១៥៦ គីឡូវ៉ាត់ ឬស្មើនិង ២០៩ សេះ បំពាក់មកជាមួយអាគុយទំហំ ១៨ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធ​បាន​រហូតដល់ ៩០ គីឡូម៉ែត្រ និង​អាចបើកបរចម្ងាយ​សរុប​ប្រហែល ១ ០២០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។ ម៉ូឌែល Boost អាចបើកបរ​ល្បឿន​អតិបរមា ១៨០ គីឡូម៉ែត្រ/ម៉ោង និង​បង្កើន​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៧.៥ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Electric Cars, Sedans and SUVs I BYD Europeចំពោះកម្រិសុីប្រេងវិញយោងតាម​រាយការណ៍វាស់វែងពី (WLTP) ពេលដំណើរការរួមគ្នាជាមួយម៉ាសុីនសាំងនិងថាមពលអគ្គិសនី​គឺរថយន្ដនេះមានកម្រិតសុីប្រេង​ទាប​បំផុត​ត្រឹម ១.៨ លីត្រ/១០០ គីឡូម៉ែត្រ។ សម្រាប់កម្រិតនៃការសន្សំសំចៃខ្លាំងបែបនេះដោយសាររថយន្ត ATTO 2 DM-i ប្រើប្រាស់​ប្រព័ន្ធ Super Hybrid របស់ BYD។

រថយន្ត Plug-in Hybrid នេះ​មាន​លក្ខណៈ​ខុសគ្នា​ពី​កំណែ EV ក្នុង​ចំណុច​ជាច្រើន។ ផ្នែក​ខាង​មុខរចនាមកជាមួយប៉ាណាធំ​ជាង​មុន​ដើម្បី​បង្កើន​ភាព​ប្រសិទ្ធភាពបញ្ចូះកម្ដៅ​របស់​ម៉ាស៊ីន មានជម្រើស​មាន​ពណ៌ “Midnight Blue” ។

BYD Atto 2 Review 2025 | Top Gearនៅ​ផ្នែកខាងក្នុង Atto 2 DM-i បានបំពាក់មកជាមួយ​អេក្រង់​កម្សាន្ដទំហំ ១២.៨ អុីញ, កៅអី​ស្បែក​សិប្បនិមិត្ត (vegan leather), ភ្លើង​លម្អ (ambient lighting), ដំបូល​កញ្ចក់​ធំ (panoramic sunroof) កន្លែង​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ (wireless phone charging)។ ឃ្លុប​ក្រោយរបស់វា​អាច​ផ្ទុក​បានចំណុះ ៤២៥ លីត្រ ហើយ​អាច​ពង្រីក​ដល់ ១ ៣៣៥ លីត្រ នៅពេល​បត់​កៅអី​ខាងក្រោយ។ រថយន្ត​នេះ​ក៏​រួមបញ្ចូល​ផង​ដែរ​នូវ​មុខងារ Vehicle-to-Load (V2L) ដែល​អនុញ្ញាត​ទាញយក​ថាមពលអគ្គិសនីទៅប្រើប្រាស់បាន​រហូតដល់ ៣.៣ គីឡូវ៉ាត់។ បើនិយាយពីរថយន្ត Atto 2 DM-i គឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ដ៏​កម្រ​ដែល​រថយន្ត BYD PHEV ត្រូវ​បាន​ដាក់​លក់​នៅ​ទីផ្សារ​អឺរ៉ុបមុន​ពេល​វា​ដាក់​លក់​នៅ​ប្រទេស​ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម