BYD Bao 5 ប្រកាសចេញលក់ក្នុងតម្លៃខ្ទង់ ៣មុឺនដុល្លារ បំពាក់ជាមួយប្រព័ន្ធជំនួយការបើកបររបស់ Huawei

ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត BYD Fang Cheng Bao Bao 5 ប្រភេទ SUV ទទួលបានការអាប់ឌែតថ្មី និងភ្ជាប់មកជាមួយជម្រើសប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ BYD God Eye intelligent driving system និង Huawei Qiankun ADS 3.0 system ជាមួយតម្លៃលក់ ៣៣ ០០០ ដុល្លារ ដល់ ៤៥ ៤៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

BYD Fang Cheng Bao Bao 5 មានប្រវែង ៤​ ៨៩០ ម.ម ទទឹង ១ ៩៧០​ ម.ម កម្ពស់ ១ ៩២០ ម.ម និងប្រវែងគម្លាតកង់ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ១៩១ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៧១ និង ៣៨៧ សេះ ភ្ជាប់ជាមួយប្រព័ន្ធចាក់សោរប៉ុងក្រោយជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកខាងក្រៅ មានការឌីស្សាញលក្ខណៈហាប់ណែន ជាមួយប៉ាណាស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ២០អ៊ីញ ស្រោបដោយសំបកប្រភេទ Off-road ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៥,៦អ៊ីញ កៅអីប្រភេទ Nappa មានមុខងារកម្តៅ ត្រជាក់ និងម៉ាស្សា ប្រព័ន្ធបំពងសម្លេងចំនួន ១៨ ចំនុច មុខងារ AI សម្រាប់បញ្ចាលើមុខងារផ្សេង រួមទាំងជម្រើសប្រព័ន្ធជំនួយការអ្នកបើកបរ BYD God Eye intelligent driving system និង Huawei Qiankun ADS 3.0 system ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម